ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូលឿនដល់ផ្លូវខ្វែងហ្វ្រាំងមិនទាន់ទៅបុករថយន្តដឹកដីរបួសធ្ងន់៣នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ នារីជំទង់៣នាក់បានរងរបួសធ្ងន់ រដូករណែលពេញផ្លូវ បន្ទាប់ពីនារីរងគ្រោះទាំង៣នាក់បានបើកម៉ូតូក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្តដឹកដី ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជិត៣រសៀល ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្លូវកៅបឹងកំប្លោក ស្ថិតក្នុងភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ប៉េ្អបានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍នេះ ១.ឈ្មោះ ខន ធីតា ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅភូមិត្រពាំងត្រាច ឃុំរលាប្អៀរ ស្រុករលាប្អៀ រងរបួសធ្ងន់ បាក់ភ្លៅ និងបែកក្បាល ជាអ្នកបើកបរម៉ូតូ ។ ២.ឈ្មោះ សែន ស្រីពេជ្រ ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិត្រពាំងត្រាច ឃុំរលាប្អៀរ ស្រុករលាប្អៀរ របួសក្បាលធ្ងន់ ៣.ឈ្មោះហាន ណាវីន ភេទស្រី អាយុ១៨ឆ្នាំ ទីលំនៅភូមិ អូរកណ្ដោល ឃុំជ្រៃបាក់ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង រងរបួសធ្ងន់ ។

សមត្ថកិច្ចបានឲ្យដឹងសថា នៅមុនពេលកើតហេតុជនរងគ្រោះទាំង៣នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង ១D-៦១៧៨ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បួង ក្នុងល្បឿនលឿន នៅពេលមកដល់ចំណុចកើតហេតុ ដែលជាផ្លូវខ្វែងទិស ក៏ស្រាប់តែមានរថយន្តដឹកដីម៉ាក ទីតាន់ចំណុះ១តោនកន្លះ ពាក់ស្លាកលេខ កំពង់ចាម ៣A-០៩៨៧ ធ្វើដំណើរខ្វែងទិសគ្នា ពេលនោះម៉ូតូបានទៅបុករថយន្តពេញទំហឹងតែម្តង បណ្តាលក្មេងស្រីបានបោកក្បាលទៅនឹងជញ្ចាំងឡាន ធ្លាក់ចូលក្រោមរថយន្ត ត្រូវរថយន្តកិនបាក់ភ្លៅម្ខាងផងដែរ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះ បានដឹកយកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកឯកមធ្យោបាយបង្ករ យកមករក្សាទុកនៅអធិការនគរបាលក្រុងកំពង់ឆ្នាំង ដើម្បីរង់ចំាដោះស្រាយតាមនីតិវិធី ៕ ចន្ថា


ចែករំលែក៖