ខេត្តព្រះសីហនុ៖ ព័ត៌មានប្រចាំថ្ងៃរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា៖ នៅវេលាម៉ោង៧និង៥០នាទីព្រឹក ថ្ងៃទី៤ ខែ ធ្នូ ឆ្នាំ ២០១៧ នគរបាល ស្រុក ស្ទឹងហាវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ មាន ផល្លី ភេទ ប្រុស អាយុ ២៩ឆ្នាំ មុខរបរ បុគ្គលិក ធ្យូងថ្ម ឃាត់ខ្លួននៅចំណុច ក្រុម ២០ ភូម១ ឃុំ ទំនប់រលក ស្រុក ស្ទឹងហាវ ពាក់ព័ន្ធម្សៅក្រាម ពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ២ កញ្ចប់។
បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ចែងបន្តតាមច្បាប់៕ ឆ្លាម សមុទ្រ