ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វា ឃាត់ខ្លួនយុវជនម្នាក់ពាក់ព័ន្ធករណីប្រើប្រាស់ថ្នាំញៀនដកហូតថ្នាំញៀនមួយកញ្ចប់ កាលពីរសៀល ថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរកា នព្វស័ព ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ នៅភូមិព្រៃករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ម៉ាត់ ពៅ អាយុ២២ឆ្នាំ ជនជាតិខ្មែរអិស្លាម មុខរបរកម្មករសំណង់ មានទីលំនៅភូមិកើតហេតុខាងលើ។ ជាមួយគ្នានោះដែរ សមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា១កញ្ចប់។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលឃាត់ខ្លួនកម្លាំងនគរបាលយើងបានល្បាតនៅក្នុងភូមិសាស្រ្តដើម្បី ការពារសន្តិសុខជូនប្រជាពលរដ្ឋ ខណៈដែលមកដល់ចំណុចកើតហេតុស្រាប់តែឃើញ យុវជនម្នាក់ដោយមានការសង្ស័យក៏ឃាត់ខ្លួយឆែកឆែររកឃើញថ្នាំញៀន៦កញ្ចប់ភ្លាមៗ កម្លាំងក៏ឃាត់ខ្លួនយកមកប៉ុស្តិ៍តែម្តង។
បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតីវិធី៕ ជ្រោយពេជ្រ