ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអធិការដ្ឋាននគរបាលក្រុងស្រុកអនុវត្តជាប្រចាំនូវវិធានការល្បាតត្រួតពិនិត្យអាវុធជាតិផ្ទុះ

ចែករំលែក៖

ខេត្តសៀមរាប៖ដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ កងកម្លាំងនគរបាលខេត្តសៀមរាបក្រោមការចង្អុលណែនាំពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តសៀមរាប តែងតែបានប្រជុំដាស់តឿន ដល់កងកម្លាំង នៅក្រោមឱវាទឲ្យបង្កើនការយកចិត្តទុកដាក់ អនុវត្តជាប្រចាំ ក្នុងកិច្ចសហប្រតិបត្តិការណ៍រក្សា សន្តិសុខនៅតាមបណ្តាភូមិសាស្រ្ត ដែលខ្លួនគ្រប់គ្រង់ ធានារក្សាបាននូវ សន្តិសុខ ជូនប្រជាពលរដ្ឋក៏ដូចជា ភ្ញៀវទេស ចរណ៍ជាតិ និង អន្តរជាតិដែលចេញចូល និង ស្នាក់នៅក្នុងខេត្ត ឲ្យបានល្អប្រសើរ។

ជាក់ស្តែងនៅយប់ថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ កងកម្លាំងនគរបាលចំណុះអធិការដ្ឋាននគរបាលក្រុង/ស្រុក នៅតែអនុវត្តបន្ត នូវវិធានការ ការល្បាត ត្រួតពិនិត្យ អាវុធជាតិផ្ទុះ ជាប្រចាំ ដើម្បីបង្ការ ទប់ស្កាត់ បទល្មើស រក្សា ការពារ និង ធានា បាននូវ សន្តិសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់ សង្គម ជូនបងប្អូន ប្រជាពលរដ្ឋ ក្នុងទូទាំងខេត្ត ឲ្យបានកាន់តែល្អ ប្រសើរថ្វេរឡើងថែមទៀតផង៕ ប៊ុន​រិទ្ធី


ចែករំលែក៖