ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់ជាមុខសញ្ញាចាស់ដើរលួចកាបូបនៅក្នុងផ្សារសេរីភាពត្រូវម្ចាស់ឃាត់ខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីម្នាក់ជាមុខសញ្ញាចាស់ ដើរលួចកាបូបនៅក្នុងផ្សារសេរីភាព ត្រូវម្ចាស់ការបូបឃាត់ខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ចខណ្ឌ៧ មករា កាលពីវេលាម៉ោង៩និង១០នាទី ថ្ងៃសុក្រ ១២រោច ខែ មិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ​២០១៧ នៅចំណុចក្នុងផ្សារសេរីភាព ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើឈ្មោះ ជាតិ កែវ ភេទស្រី អាយុ១៧ ឆ្នាំ មុខរបរមិន​ពិតប្រាកដ មានលំនៅស្រុកត្រាំកត់ ខេត្តតាកែវ។

ជនរងគ្រោះឈ្មោះ ហាក់ ស្រ៊ុន ភេទប្រុស អាយុ៨២ឆ្នាំ ស្នាក់នៅម្ដុំផ្សារសេរីភាព ស្ថិតក្នុងសង្កាត់ អូឫស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានគេបានឃើញស្រ្តីជនសង្ស័យ​បានដើរចុះឡើងដោយបម្រុងធ្វើសម្មភាពលួចយកកាបូប តែត្រូវម្ចាស់ឃើញ ក៏បានចាប់ភ្លាមៗផងដែរ ទើបប្រគល់ឲ្យសមត្ថកិច្ចខណ្ឌ៧មករា។

​ក្រោយកើតហេតុ ស្រ្តីជនសង្ស័យត្រូវបាននគរបាលរដ្នបាលប៉ុស្តិ៍វាលវង់យកទៅអធិការដ្ឋាននគរបាលខ​ណ្ឌ៧មករាដើ​ម្បី​ចា​ក់​កា​រ​តាម​ផ្លូ​វ​ច្បា​ប់ ៕ ស រស្មី


ចែករំលែក៖