ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រឡុកស៊ីម៉ង់ត៍របស់ក្រុមហ៊ុនGCMបុកជាមួយរថយន្តព្រុស ក្រឡាប់ផ្ងារជើង

ចែករំលែក៖

ភ្នំពេញ: រថយន្តក្រឡុកស៊ីម៉ង់ត៍របស់ក្រុមហ៊ុនGCMក្រឡាប់ផ្ងារជើង ហើយជ្រុលទៅបុករថយន្តព្រុសនិងរថយន្តកូរ៉េមួយគ្រឿងទៀត បណ្ដោយអោយរងការខូចខាត តែសំណាងល្អមិនមនុស្សរងរបួសនោះឡើង។ហេតុការណ៍កើតឡើងនៅវេលាម៉ោង៣រសៀល ថ្ងៃសៅរ៍​ ១៣រោច​ ខែមិគសិរ​ ឆ្នាំរកា​ នព្វស័ក​ ព.ស២៥៦១​ ត្រូវនឹង ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តក្រឡុកស៊ីម៉ង់ត៍របស់ក្រុមហ៊ុនGCM មួយគ្រឿង ពណ៍សលាយខៀវ ពាក់ស្លាកលេខ5A.0283 បើកបរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើងខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែបើកគេចពីរថយន្តមួយគ្រឿងនៅខាងមុខហើយបានបួងចង្កូតរថយន្តបណ្ដោយអោយក្រឡាប់ផ្ងារជើង ហើយជ្រុលទៅបុកនិងរថយន្តព្រុសនិងរថយន្តកូរ៉េមួយគ្រឿងទៀត បណ្ដោយអោយរងការខូចខាត តែសំណាងល្អមិនមនុស្សរងរបួសនោះឡើង។

ក្រោយមក កម្លាំង​នគរបាល​ចរាចរណ៍​ខណ្ឌចំការមប​ក៏​សម្រេច​បញ្ជូន​រថយន្តបង្ក​ខាងលើ​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ៕  សរស្មី

 

 

 

 

 


ចែករំលែក៖