ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលយោធាថៃ៖ នៅក្នុងការបោះឆ្នោតឆ្នាំ២០១៨មានគណបក្សចូលរួមបោះឆ្នោតជាច្រើន

ចែករំលែក៖

រដ្ឋាភិបាលយោធាថៃ បានអនុញ្ញាតឲ្យគណបក្សផ្សេងទៀតចូលរួមនៅក្នុងការបោះឆ្នោតសកលជ្រើសរើសនាយករដ្ឋ មន្ត្រីនៅឆ្នាំ២០១៨ខាងមុខ ។ ពលរដ្ឋថៃ សង្ឃឹមថា ការបោះឆ្នោតនាពេលខាងមុខ នឹងមិនត្រូវបានពន្យារដូចពេលមុនៗឡើយ។

តាំងពីរដ្ឋប្រហារដោយយោធាមិនបង្ហូរឈាម ពីខែឧសភាឆ្នាំ២០១៤មកទល់ ពេលនេះ របបដឹកនាំដោយយោធាបាន សន្យា រៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី ប៉ុន្តែ ជាច្រើនឆ្នាំកន្លងផុតទៅ ការសន្យាម្តងហើយម្តងទៀត នៅតែមិន មានការរៀបចំបោះឆ្នោតនោះឡើយ។

ក្រុមអ្នកឯកទេសបានបញ្ជាក់ថា ការណ៍ដែលរដ្ឋាភិបាលយោធាថៃដឹកនាំដោយ នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា មិនទាន់ រៀបចំការបោះឆ្នោតនោះ គឺដោយសារតែមិនទាន់អាច«ដកបន្លាចេញពីកែវភ្នែក»គឺកម្ចាត់អតីតនាយករដ្ឋមន្ត្រីយីងឡាក់ ក៏ដូចជាមេដឹកនាំក្រុមអាវក្រហមបាន។ នៅពេល នេះ លោកស្រីយីងឡាក់ក៏បានភៀសខ្លួនចេញពីប្រទេស ក្រោយតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ៥ឆ្នាំ ។ចំណែកមេដឹក នាំក្រុមអាវក្រហម ក៏ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ១២ខែផងដែរ។ ទាំងនោះហើយសំឡេងប្រឆាំងនៅក្នុងប្រទេសថៃនឹងត្រូវបាត់បង់។

កន្លងមកថ្មីៗការប្រកាសរបស់លោកនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចាយ៉ាងដូចនេះពិតជាដំណឹងល្អមួយដែលគណបក្សនយោបាយផ្សេងបានទន្ទឹងរង់ចាំអស់ជាយូរមកហើយ។ តែគេនៅមិនទាន់ដឹងថា តើអ្វីដែលលោកចាន់អូចាបានសន្យានោះជាការលើកចេញវិញនូវការហាមឃាត់សកម្មភាពនយោបាយឬក៏អត់នោះទេ។ បើតាមអ្នក នាំ​ពាក្យរដ្ឋាភិបាល សេចក្តីប្រកាសរបស់លោកចាន់អូចាយ៉ាងដូច្នេះមិនមែនមាន ​ន័យលើកចេញវិញនូវការហាមឃាត់សកម្មភាពនយោបាយនោះឡើយ។ សូមជម្រាបជូនថាតាំងពីប៉ុន្មានខែកន្លងទៅ គ្រប់គណបក្សនយោបាយក្នុងស្រុកទាំងអស់បាន ​ ទាមទារយ៉ាងទទូចឲ្យរបបសឹកដកចេញ វិញនូវការហាមឃាត់សកម្មភាពនយោ បាយ។

ម្យ៉ាងទៀត គេក៏នៅមិនទាន់ហ៊ានធានា ថា អ្វីដែលលោកចាន់អូចាបានប្រកាស ​ពេលនេះមិនប្រាកដថាលោកនឹងធ្វើនោះទេ ពិសេសទាក់ទងនឹងគម្រោងរៀបចំបោះឆ្នោតសភានៅឆ្នាំ ២០១៨។ ចូរកុំ ភ្លេចថា តាំងពីក្រោយរដ្ឋប្រហារយោធាក្នុង ខែឧសភា ឆ្នាំ២០១៤ មកលោកចាន់អូចាបានប្រកាសឲ្យដឹងម្តងជា២ដងពីគម្រោងរៀបចំបោះឆ្នោតសភាដែលលើកចុងក្រោយបានសន្យារៀបចំនាពាក់កណ្តាលឆ្នាំ ២០១៧ នេះ តែទីបំផុតបានលើកពេល ទៅដំណាច់ឆ្នាំក្រោយវិញ។ យ៉ាងណាក៏ ដោយ ដើម្បីអាចចុះឈ្មោះចូលប្រកួត ប្រជែងនៅក្នុងការបោះឆ្នោតបាន គណ បក្សនយោបាយមួយត្រូវមានសមាជិកយ៉ាងតិច៥០០នាក់។

គួរបញ្ជាក់ជូនថា ក្នុងរយៈពេល៣ឆ្នាំនៃការគ្រប់គ្រងអំណាចរបស់របបសឹក ទំនាក់ ទំនងរវាងប្រទេសថៃ នឹងប្រទេសដៃគូបស្ចិមលោកបានជួបភាពរកាំរកូសខ្លាំង។ តែ សហភាពអឺរ៉ុបបានបញ្ជាក់ឲ្យដឹងនាសប្តាហ៍កន្លងទៅថា អឺរ៉ុបនឹងផ្តើមទំនាក់ទំនង នយោបាយឡើងវិញជាមួយថៃនៅគ្រប់ជាន់ថ្នាក់ទាំងអស់ បន្ទាប់ពីការប្រកាសរៀបចំបោះឆ្នោត៕ ម៉ែវ សាធី


ចែករំលែក៖