ព័ត៌មានទាន់ហេតុការណ៍៖

គ្រាន់តែរឿងតខ្សែភ្លើងកាត់មុខផ្ទះមិនបានសុំ ឈ្លោះគ្នារហូតផ្ទុះហិង្សា ម្នាក់ដេកពេទ្យ ម្នាក់ទៀតជាប់ខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ ព្រោះតែការរស់នៅជាមួយអ្នកជិតខាង ដោយមិនចេះអធ្យាស្រ័យគ្នា បានធ្វើឲ្យបុរស២នាក់ឈ្លោះគ្នារហូតផ្ទុះហិង្សាវាយគ្នា ទៅវិញទៅមក ម្នាក់ដេកពេទ្យម្នាក់ទៀតជាប់ខ្នោះ គ្រាន់តែរឿងតខ្សែភ្លើងកាត់មុខផ្ទះមិនបានសុំ ។

ករណីបង្កហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ប្រព្រឹត្តនៅចំណុចច្រកជណ្តើរលេខ១៩៦អឺ១ ផ្លូវលេខ១៨២ ក្រុមទីឹ២៤ ភូមិ៦ សង្លាត៉ផ្សារដេប៉ូទី១ ខណ្ធទួលគោក រាជធានីភ្នពេញ ។

ជនរងគ្រោះឈ្មោះ គឹម ប៊ុនឡុង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ និស្សិតពេទ្យធ្មេញឆ្មាំទី៣ មានទីលំនៅផ្ទះលេខ ១៩៦Eo ផ្លូវលេខ ១៨២ ក្រុមទី ២៤ ភូមិ៦ សង្កាត៉ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្ដាលឲ្យរងរបួសស្នាម ពកលើចិញ្ចើមទាំងសង្ខាង ពកខ្លាំងលើចិញ្ចើមខាងស្តាំ និង របួសក្តោងច្រមុះហូរឈាម បច្ចុប្បន្នកំពុងសំរាកព្យាលនៅគ្លីនិកលឹមតាំង ។

ចំណែកជនដៃដល់ឈ្មោះ ឡាច សុផល ភេទប្រុស អាយុ៦៩ឆ្នាំមុខរបរលក់សំបកកង់រថយន្តមានទីលំនៅផ្ទះលេខ ១៩៦ Eo+1ផ្លូវលេខ១៨២ក្រុមទី២៤ ភូមិ៦សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី១ បានឲ្យដឹងថា មុនពេលកើតហេតុថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៥ល្ងាច ជនដៃដល់ បានតខ្សែភ្លើងចេញពីប្រអប់ភ្លើងមុខផ្ទះលេខ១៩៦សេអឺ១ ដោយកាត់តាមសំយ៉ាបមុខផ្ទះជនរងគ្រោះក៏កើតមានទំនាស់ពាក្យសំដីរវាងជនរងគ្រោះនិងជនដៃដល់ដោយជនរងគ្រោះប្រកាន់ថាមិនសុំខ្លួន រហូតដល់ជនដៃដល់ មានការទំនាស់ប្រតប់ប្រតាយ វាយដោយដៃទៅលើជនរងគ្រោះបណ្តាលឲ្យ មានរបួសពកលើចិញ្ចើមទាំងសង្ខាងពកខ្លាំងលើចិញ្ចើមស្តាំនិងរបួសក្តោងច្រមុះមានហូរឈាម ក្រោយពេលកើតហេតុ ជនដៃដល់ ត្រូវបាននគបាលប៉ុស្តិ៍ផ្សារដេប៉ូទី១ឃាត់ខ្លួនភ្លាមៗតែម្តង ។

បច្ចុប្បន្នជនដៃដល់ ឈ្មោះឡាច សុផល កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធីច្បាប់ ៕ស តារា


ចែករំលែក៖