ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ កាលពីថ្ងៃទី១២ខែធ្នូ បានចុះហត្ថលេខាលើច្បាប់កែប្រែពន្ធដារមានតម្លៃ រហូតដល់់ ១.៥០០ពាន់លានដុល្លារ អាមេរិក ។នេះជាជ័យជម្នះយ៉ាងធំធេងរបស់លោកត្រាំ នៅក្នុងស្ថានប័នបង្កើតច្បាប់ចាប់តាំងពីលោកឡើងកាន់តំណែង។
ការចុះហត្ថលេខាលើច្បាប់កែប្រែពន្ធដារ ក្នុងពេលដែលលោកត្រាំចាកចេញពីទីក្រុងវ៉ាស៊ីនតោន ទៅសម្រាកកាយនៅរដ្ឋ Florida ក្នុងឱកាសបុណ្យគ្រឹសម៉ាស់ នឹងចូលឆ្នាំសកល ។ការចុះហត្ថលេខានាពេលនេះគឺគោរពទៅតាមការសន្យារបស់លោកត្រាំដែលត្រូវសម្រេច ឲ្យបានមុន ចូលឆ្នាំសកល នឹងធ្វើពិធីផ្សព្វផ្សាយអនុ វត្តនៅខែមករាឆ្នាំ២០១៨។
ច្បាប់កែប្រែពន្ធដារជាមួយនឹងការផ្លាស់ប្តូរទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមកចាប់តាំងពីឆ្នាំ១៩៨០ ដោយក្នុងនោះកាត់ បន្ថយពន្ធដល់ក្រុមហ៊ុនអាមេរិក ពី៣៥ សល់តែ២១ភាគរយប៉ុណ្ណោះ និងក្រុមអ្នក មាន ក៏ដូចគ្នានោះដែរ។
នេះជាជ័យជម្នះធំបំផុតរបស់របស់ គណបក្សសាធារណរដ្ឋនិង ប្រធានាធិបតី អាមេរិកដូណាល់ ត្រាំ ចាប់តាំងពីលោក ឡើងកាន់តំណែង កាលពីខែមករាឆ្នាំ២០១៧ មក ។ ជោគជ័យនោះជួយដល់លោក អនុវត្តបាននូវការសន្យារបស់ខ្លួន ពេល ឃោសនាបោះឆ្នោត។
ការដំឡើ ងពន្ធនាំចូលនិងការកាត់ បន្ថយពន្ធសម្រាប់ក្រុមហ៊ុនអាមេរិក នឹង ជួយដល់ការងារពលរដ្ឋ បានច្រើន ក៏ដូច ជាជំរុញទឹកចិត្តក្រុមហ៊ុន ក្នុងស្រុកបង្កើនការដាក់ទុករកសុី៕ ម៉ែវ សាធី