ព័ត៌មានទាន់ហេតុការណ៍៖

កម្មវិធីទូរស័ព្ទ iPhone នេះតាមដានពីរយៈពេលដែលអ្នកចំណាយលើប្រព័ន្ធផ្សព្វផ្សាយសង្គម

ចែករំលែក៖

អ្នកកំពុងឈរនៅជួរនៅហាងលក់គ្រឿងទេស ដូច្នេះវាហាក់ដូចជាពេលវេលាសមរម្យដើម្បីបើកមើលហ្វេសប៊ុក។ ប៉ុន្តែបន្ទាប់មក អ្នកធ្វើវាម្តងទៀត ខណៈពេលដែលអ្នកជាប់គាំងនៅក្នុងចរាចរណ៍ដឹកគ្រឿងទេស ទាំងនោះ ទៅផ្ទះ ហើយបន្ទាប់មកទៀតរង់ចាំនៅពេលអាហារពេលល្ងាចមកដល់។

មុនពេលដែលអ្នកដឹង អ្នកអាចចំណាយពេលជាច្រើនម៉ោងនៅលើបណ្តាញសង្គមក្នុងមួយថ្ងៃៗ ដែលអ្នកនឹងបាត់បង់ពេលជាច្រើន។ ក្នុងរយៈពេលពីរបីខែកន្លងមកនេះ មានមនុស្សម្នាជាច្រើនបានជ្រើសរើសលុប Facebook និង Twitter ចេញពីទូរស័ព្ទរបស់ពួកគេ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ សង្គមច្រើនហួសហេតុពេក។ វាជាយុទ្ធសាស្រ្តមួយដែលបានជួយឱ្យពួកគេកាត់បន្ថយថា តើពួកគេប្រើប្រាស់ទាំងពីរប៉ុណ្ណា ប៉ុន្តែវាក៏ធ្វើឱ្យពួកគេខកខាននូវការអញ្ជើញទៅព្រឹត្តិការណ៍និងរឿងផ្សេងទៀតពីព្រោះពួកគេមិនសម្លឹងមើលទាំងអស់។

វានឹងជាការល្អប្រសើរជាងមុនក្នុងការស្វែងរកមធ្យោបាយមួយប្រភេទ។ តម្លើងកម្មវិធី Pyxsee ។ កម្មវិធីនេះមានមុខងារ តាមដានការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នកនិងអនុញ្ញាតឱ្យអ្នកកំណត់ដែនកំណត់លើរយៈពេលដែលអ្នកចំណាយទីកន្លែងដូចជា Facebook, Twitter និង Instagram ជារៀងរាល់ថ្ងៃ៕ ហេង លក្ខិណា


ចែករំលែក៖