ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចណាស់ ក៏មានយុវជនពីរនាក់ បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានសាច់ញាតិដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ ខណៈដែលម៉ូតូវេវបុកជាមួយម៉ូតូនិក ចំពីមុខយ៉ាងពេញទំហឹង កាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃពុធ ១០ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែតលេខ៤៤_៤៥ ចំណុចភូមិព្រៃឃ្លេ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
នគរបាលចរាចរណ៍ស្រុកបានឲ្យដឹងថា គ្រោះថ្នាក់ខាងលើនេះ រវាងម៉ូតូនឹងម៉ូតូបើកបញ្រ្ចាសទិសគ្នា គឺម៉ូតូម៉ាក វេវ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1H-2283 បើកបរដោយឈ្មោះ បាន ពិទូ ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិត្រពាំងបី ឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត រងរបួសបែកមុខ ដាច់ច្រមុះ បើកបរគ្មានមួកសុវត្ថិភាព មានកញ្ចាក់ បើកបរពីទិសខាងត្បូង ឆ្ពោះខាងជើង មកដល់កន្លែងកើតហេតុ ក៏បុកជាមួយម៉ូតូមួយគ្រឿងទៀត ដែលបើកបញ្រ្ចាសទិសគ្នាបាត់ចូលផ្លូវទៅឃុំពោធិ៍ចំរើន ម៉ូតូម៉ាក និច ពណ៌ស ស្លាកលេខគ្មាន បើកបរដោយឈ្មោះ ប៑ុន ថន ភេទប្រុស អាយុ១៨ឆ្នាំ នៅឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ គ្មានមួកសុវត្ថិភាព គ្មានកញ្ចាក់មើលក្រោយ បើកបរពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូង អ្នករងគ្រោះបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល។
ក្រោយកើតហេតុចំពោះវត្ថុតាងទាំងពីរយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ រង់ចាំដោះស្រាយនៅពេលក្រោយ ៕ សេនា សក្តិ