ខេត្តកំពង់ឆ្នាំង៖ ស្រ្តីម្នាក់បានស្លាប់ភ្លាមៗក្នុងថ្លុកឈាម បន្ទាប់មានសិស្សស្រីចំនួន៤នាក់បានបើកម៉ូតូបុកក្នុងពេលដែលស្រ្តីជនរងគ្រើបានដើរឆ្លងផ្លូវជាតិ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៦និង១០នាទីយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៩១ និង៩២ ចំណុចផ្លូវលេខ២ ស្ថិតក្នុងភូមិទី២ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
សមត្ថិច្ចបានឲ្យដឹងថា ស្រ្តីជនរងគ្រោះដែលស្លាប់ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ មានឈ្មោះលឹម សុវណ្ណា អាយុ៦២ឆ្នាំ មានទីលំនៅភូមិឃុំកន្លែងកើតហេតុខាងលើអតីតជាគ្រូបង្រៀនចូលនិវត្តន៍។ ចំណែកក្មេងស្រីសិស្សសាលា មានឈ្មោះ ១.ខុម កុសល ភេទស្រី អាយុ១៧ឆ្នាំ រងរបួសធ្ងន់(អ្នកបើកបរ) ២,ឈ្មោះ អឹម ថារី ភេទស្រី អាយុ១៧ឆ្នាំ រងរបួសស្រាល ៣,ឈ្មោះ អេង ឈាងហុង ភេទស្រី អាយ១៨ឆ្នាំ រងរបួសស្រាល និង ៤,ឈ្មោះ ឆន ផល អាយុ១៨ឆ្នាំ រងរបួសស្រាលសិស្សសាលាទាំងបួនអ្នកមានទីលំនៅភូមិកំពង់ខ្លាញ់ ឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុស្រ្តីរងគ្រោះ បានដើរឆ្លងផ្លូវជាតិពីត្បូងទៅជើង ដើម្បីទៅដូរកំប៉ុងហ្គាស់លុះដើរដល់ទ្រូងផ្លូវស្រាប់តែមានរថយន្ត១គ្រឿងបើកពីកើតទៅលិច ខណៈនោះអ្នកគ្រូបានដើរបកក្រោយវិញ ក៏ត្រូវម៉ូតូមួយគ្រឿងពាក់ស្លាកលេខបន្ទាយមានជ័យ ១H.៥៤៧៩ បើកបរដោយសិស្សស្រីខាងលើ ក្នុងល្បឿនយ៉ាងលឿនក្នុងដំណើរពីលិចទៅកើត បានបុកពេញស្រ្តីរងគ្រោះពេញមួយទំហឹងបណ្តាលឲ្យជន រងគ្រោះដួលបោកក្បាលនឹងថ្នល់ជាតិស្លាប់នៅនឹងកន្លែងតែម្តង ចំណែកសិស្សស្រីទាំង៤នាក់បានរងរបួសធ្ងន់ និងស្រាលត្រូវដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ងឆ្នាំង ។
ក្រោយពេលកើតហេតុមធ្យោបាយបង្កត្រូវបានយកទៅរក្សាទុកនៅអធិការនគរបាលក្រុងកំពង់ឆ្នាំង ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ៕ ចន្ថា