ខេត្តបាត់ដំបង៖ កម្លាំងអាវុធចេញប្រតិបត្តិការបង្រ្កាបគ្រឿងញៀន នៅខេត្តបាត់ដំបង ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ និងថ្នាំញៀនមួយចំនួនធំ ខណៈដែលជនសង្ស័យគ្រឿងញៀនបាន នឹងកំពុងប្រព្រឹត្តបទល្មើសលក់ចែកចាយគ្រឿងញៀនខុសច្បាប់គ្រាដែលបញ្ហាគ្រឿងញៀនត្រូវគេមើលឃើញថាបាននិងកំពុងរីករាលដាលពីទីក្រុងរហូតដល់ទីជនបទនាំប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភជាខ្លាំងនោះ។ការបង្រ្កាបអាវុធហត្ថធ្វើឡើង ៤និង៣០នាទីរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ នៅអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
សេចក្តីរាយការណ៍ឲ្យដឹងថា ជនសង្ស័យគ្រឿងញៀនទាំង៤នាក់ រងការបង្រ្កាបចាប់ឃាត់ខ្លួនមាន ឈ្មោះ១-ជុង កាន ភេទ ប្រុស អាយុ ៣១ ឆ្នាំ ប្រកបមុខរបរ ធ្វើស្រែ រស់នៅភូមិ អូរពងមាន់ ឃុំ តាគ្រាម ស្រុក បាណន់ (មុខសញ្ញាជាមេខ្លោងជួញដូរគ្រឿង)២-ឈ្មោះ ឈួន សុភា ភេទ ប្រុស អាយុ ១៨ ឆ្នាំ គ្មានមុខរបរពិតប្រាកដនៅភូមិ ក្រពើកើត ឃុំ ភ្នំសំពៅ ស្រុក បាណន់ (ជួញដូរ)៣-ឈ្មោះ សៀង ស៊ីញ ភេទ ប្រុស អាយុ ១៩ ឆ្នាំ ប្រកបមុខរបរ ទិញអេតចាយ ទីលំនៅភូមិ តាង៉ែន ឃុំ តាគ្រាម ស្រុក បាណន់ ( ប្រើប្រាស់ )និង៤-ភាវ រក្សា ភេទ ប្រុស អាយុ ២២ ឆ្នាំ(ជួញដូរ)ប្រកកមុខរបរ កម្មករ នៅភូមិ អូរកំបុត ឃុំ ព្រែខ្ពប ស្រុក ឯកភ្នំ ខេត្ត បាត់ដំបង។វត្ថុតាងដកហូតរួមមានគ្រឿងញៀនម៉ាទឹកកក ៣៨ កញ្ចប់ ទម្ងន់ ៣២.៤០ក្រាម, ជញ្ជីងថ្លឹងគ្រឿងញៀន ០២ គ្រឿង, ទូរស័ព្ទដៃ ០២ គ្រឿង, ម៉ូតូ ០៣ គ្រឿង ។
សេចក្តីរាយការណ៍ឲ្យដឹងទៀតថា ជនសង្ស័យគ្រឿង និង វត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់បញ្ជូន និងកសាងសំណុំរឿងទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់នោះហើយ៕ សំ វិច្ឆិកា