ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបុករ៉ឺម៉កពីក្រោយស្លាប់ម្នាក់របួសមនុស្ស២នាក់

ចែករំលែក៖

ខេត្តកំពង់ចាម ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ក់តឡើងនៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៨១-៨២ ភូមិសង្កែ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាមនាថ្ងៃអាទិត្យ ១៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ៨និង៣០នាទីយប់ រវាងម៉ូតូម៉ាកហុងដាសេ១២៥ពាក់ស្លាកលេខកំពង់ធំ ១N-២៥០៧ បើកបរដោយឈ្មោះ ជួប ស្នេហ៍ ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិបឹង ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ(ពាក់មួកសុវត្ថិភាព)បើកពីត្បូងទៅជើងបានបុកម៉ូតូរ៉ឺម៉កពីក្រោយមិនស្គាល់អត្តសញ្ញាណបើកស្របទិសគ្នា។

មន្រី្តនគរបាលចរាចរស្រុកជើងព្រៃបានឲ្យដឹងថា ករណីនេះបណ្ដាលឲ្យបុរសឈ្មោះ ជួប ស្នេហ៍ ជាអ្នកបើកបរម៉ូតូហុងដា C១២៥ ស្លាប់នៅនឹងកន្លែងកើតហេតុ និង របួសស្រាលបុរស២នាក់ ។ មូលហេតុម៉ូតូប្រើប្រាស់ល្បឿនលឿនបណ្តាលឲ្យទៅបុក រ៉ឺម៉កម៉ូតូគ្មានភ្លើងបំភ្លឺចំពីក្រោយ។ ក្រោយពេលកើតហេតុភាគីរ៉ឺម៉កបានបើករត់គេចបាត់។ ចំណែកសាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ៕ សហការី

 


ចែករំលែក៖