ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនបុកមេគោដើរឆ្លងផ្លូវដួលសន្លប់ស្តូកស្តឹង

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ដោយសារជិះម៉ូតូទៅបុកគោ ១ក្បាល ដែលកំពុងដើរឆ្លងផ្លូវកាលពីវេលាម៉ោង ២ និង ២០នាទី រំលងអធ្រាត្រ ថ្ងៃចន្ទ១៥កើតខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៥៩-១៦០ ស្ថិតក្នុងភូមិមនោរម្យតានៃ ឃុំ.ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកព្រៃនប់បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឌៀង ពេជ្រ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ភូមិស្ទឹងឆាយ ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ ជនរងគ្រោះ ជិះម៉ូតូម៉ាកហុងដា C១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ ១FW៦៦៣៦ ធ្វើដំណើរក្នុង ទិសដៅពី ភ្នំពេញទៅ ក្រុងព្រះសីហនុ។ លុះជិះមកដល់កន្លែងកើតហេតុក៏បុកមេគោមួយក្បាលកំពុងដើរឆ្លងផ្លូវបណ្តាលឲ្យដួលសន្លប់រងរបួសធ្ងន់តែម្តង ។

ជនរងគ្រោះត្រូវបានសមត្ថកិច្ចនាំទៅជួយសង្គ្រោះនៅគ្លីនិកឯកជនវាលរេញ។ ចំណែកសត្វគោដែលមានស្នាមរបួសលើដងខ្លួន និងម៉ូតូ ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលឃុំតានៃ យកទៅរក្សាទុក ដើម្បីធ្វើការដោះស្រាយតាមក្រោយ ៕ សហការី


ចែករំលែក៖