ខេត្តកណ្តាល ៖ សមត្ថកិច្ចនគរបាលស្រុកស្អាងបានឃាត់ខ្លួនបុរសម្នាក់ករណីចាប់រំលោភសេពសន្ថវៈលើនារីម្នាក់ក្នុង បន្ទប់ទឹកតែមិនបានសម្រេចដោយសារនារីរងគ្រោះរត់គេចផុតពីការរំលោភនេះហើយស្រែកឱ្យម្តាយជួយ។ ករណីនេះបានកើតឡើងនៅក្នុងបន្ទប់ទឹក ក្នុងឃុំស្អាងភ្នំ ស្រុក ស្អាង ខេត្តកណ្តាលកាលពីយប់ថ្ងៃសៅរ៍ ១៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ត្រូវនឹងថ្ងៃ៣០ ខែធ្នូ ឆ្នាំ២០១៧ ។
មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា នារីរង គ្រោះឈ្មោះ ស.ស.ម.ត. អាយុ២៥ឆ្នាំ មុខ របរកម្មការិនីរោងចក្រកាត់ដេរ មានទីលំនៅ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះវ៉ាន ម៉ាប់ ហៅ គឿន អាយុ២៥ឆ្នាំ មុខរបរលក់សាច់ជ្រូក មានទីលំនៅភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុក ស្អាង ខេត្តកណ្តាលត្រូវសមត្ថកិច្ចឃាត់ខ្លួនតាមបណ្តឹងរបស់នារីរងគ្រោះ។ ក្នុងនោះ មានវត្ថុតាងរួមមាន អាវយឺតដៃវែង១ ទូរស័ព្ទ ដៃម៉ាកLG ពណ៌ខ្មៅ១គ្រឿង ។
ប្រភពដដែលបានបន្តថា មុនពេលកើតហេតុនារីរងគ្រោះបានចូលទៅក្នុងបន្ទប់ ទឹកដោយមិនទាន់ទាំងបានបិទគន្លឹះស្រួលបួលផងស្រាប់តែឈ្មោះ វ៉ាន ម៉ាប់ បានស្ទុះចូលទៅខ្ទប់មាត់ដោយដៃម្ខាងឯដៃម្ខាងទៀតច្របាច់ក និងបានយកអាវយឺតរបស់ខ្លួនដាក់លើស្មារបស់នារីរងគ្រោះរួចនិយាយថាបើហ៊ានស្រែកគេនឹងសម្លាប់ចោលហើយ គំរាមដុតផ្ទះចោលទៀត។ ពេលនោះនារី រងគ្រោះមិនហ៊ានស្រែកទេ ទើបជនសង្ស័យ បានសើយរ៉ូបបម្រុងរំលោភសេពសន្ថវៈ ប៉ុន្តែនារីរងគ្រោះព្យាយាមរើបម្រះរួច ។
ប្រភពដដែលបានបន្តទៀតថា ពេលជា មួយគ្នានោះឈ្មោះ វ៉ាន ម៉ាប់ បានយក ទូរស័ព្ទរបស់ខ្លួនថតរូបនាង។ ចំណែកនារី រងគ្រោះក៏បានរើបម្រះរត់ចេញពីជនសង្ស័យមកក្រៅបន្ទប់រួចបានស្រែកឱ្យម្តាយបង្កើតជួយខ្លួន។ ភ្លាមនោះឈ្មោះ វ៉ាន ម៉ាប់ បាន គេចខ្លួនពីកន្លែងកើតហេតុដោយបន្សល់ ទុកនូវអាវយឺតចំនួនមួយនៅកន្លែងកើតហេតុ។ លុះនៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ទើបជនរងគ្រោះប្តឹងមកសមត្ថកិច្ចប៉ុស្ដិ៍ស្អាងភ្នំឲ្យឃាត់ខ្លួនតែម្តង ។
ក្រោយពេលទទួលបានព័ត៌មានខាងលើសមត្ថកិច្ចប៉ុស្ដិស្អាងភ្នំបានចាប់ខ្លួនជនសង្ស័យទៅសាកសួរ។ នៅចំពោះមុខសមត្ថ កិច្ចឈ្មោះ វ៉ាន ម៉ាប់ បានសារភាពថា ខ្លួន ស្រវឹងស្រាបានចាប់ឱបនារីរងគ្រោះក្នុង បន្ទប់ទឹករួចថតរូបសែលហ្វុីជាមួយនាងដោយបន្សល់ទុកអាវយឺត១ប្រាកដមែន ៕ ស្អាងជ័យ