ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍កាកាប២ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនយកមកសាកសួr ពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀន កាលពី វេលាម៉ោង០០និង០៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ នៅចំណុច ភូមិចំការឪឡឹក២ ក្រុម៨ ស្ថិតក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យមានឈ្មោះ ម៉ៅ ចាន់វាសនា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិត ស្នាក់នៅផ្ទះជួល ភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូម៉ាក Honda Crea ពណ៌ខ្មៅ គ្មានស្លាកលេខ ។

សមត្ថកិច្ចបានឲ្យដឹងថា មុននិងឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងនគរបាលប៉ុស្តិ៍កាកាបទី២ បានចេញល្បាតការពារក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើសកុំឲកើតមាន លុះមកដល់ ចំណុចកើតហេតុ ក៏ប្រទះឃើញជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង ដោយសមត្ថកិច្ចមានការសង្ស័យ បានជិះដេញតាម ពេលនោះជនសង្ស័យបានឈប់ម៉ូតូ រត់គេចខ្លួនម្នាក់ សមត្ថកិច្ចឃាត់បានម្នាក់ យកមកសួរនាំនៅប៉ុស្តិ៍នគរបាលកាកាបទី២ តែម្តង។

ក្រោយសមត្ថកិច្ចសួរនាំ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រើប្រាស់គ្រឿងញឿនពិតមែន តែទោះយ៉ាងណា សមត្ថកិច្ចបានធ្វើតេស្តទឹកនោមឃើញថា៖មានភាពវិជ្ជមាន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅឲ្យផ្នែកជំនាញប្រឆាំងគ្រឿងញៀនដើម្បីអនុវត្តបន្តតាមច្បាប់៕ សុខាសែនជ័យ


ចែករំលែក៖