លោក Arsene Wenger អ្នកចាត់ការទូទៅក្លិបកាំភ្លើងធំ Arsenalបានបញ្ជាក់ថា គាត់គ្មានគម្រោងចាកចេញពីក្លិបមុនពេលកុងត្រាគាត់ចប់ក្នុងឆ្នាំ២០១៩នោះទេ។
អ្នកចាត់ការទូទៅសញ្ជាតិបារាំងនេះកំពុងតែមានសំពាធខ្លាំងមុនពេលក្រុមរបស់គាត់ធ្វើដំណើរទៅប៉ះក្រុម Crystal Palace ដោយសារតែArsenal កំពុងឈរលេខរៀងទី៦នៅអង់គ្លេស Premier Leagueហើយតាមពីក្រោយក្រុមលេខ២ Liverpool រហូតដល់ទៅ៨ពិន្ទុ។
លោក Arsene Wenger ដែលមានវ័យ៨៦ឆ្នាំបានចុះកិច្ចសន្យាថ្មីជាមួយនឹង ក្រុមកាំភ្លើងធំកាលពីរដូវកាលមុន ហើយគាត់បានប្តេជ្ញាចិត្តថានឹងខិតខំដឹកនាំ រហូតដល់កិច្ចសន្យានេះចប់តែម្តង។
គាត់បាននិយាយថា “តើខ្ញុំធ្លាប់ដើរចេញទេ? ហេតុអ្វីខ្ញុំត្រូវដើរចេញ? ខ្ញុំតែងតែខិតខំខ្លាំងណាស់ចំពោះក្លិបនេះ។ ខ្ញុំនៅទីនេះ២១ឆ្នាំហើយ។ ខ្ញុំគ្រាន់តែធ្វើអ្វីដែលគិតថាវាមានប្រយោជន៏ដល់ក្លិបប៉ុណ្ណោះ។ ទោះបីជាខ្ញុំនៅទីនេះ១ឆ្នាំឬ១០ឆ្នាំទៀតក៏វានៅតែដដែល។”
គួរបញ្ជាក់ថា លោកWengerបានមកដឹកនាំក្រុមកាំភ្លើងធំក្នុងឆ្នាំ១៩៩៦ដោយឈ្នះ ជើងឯកអង់គ្លេស Premier League ៣ដង និងFA Cup៧ដង ៕ ដេវីត