ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនប្រមាណ២០នាក់ផឹកស៊ីស្រវឹងបើកឆាកប្រយុទ្ធគ្នាយ៉ាងសាហាវបង្កការភ្ញាក់ផ្អើលក្នុងក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ កាលពីយប់ ថ្ងៃច័ន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចនគរបាល ខេត្តព្រះសីហនុ បានចុះបង្ក្រាប និងចាប់ឃាត់ខ្លួនជនជាតិចិនប្រមាណ២០នាក់ ដឹកបញ្ជូនចេញពីផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ បន្ទាប់ពីពួកគេផឹកស៊ីស្រវឹងហើយបើកឆាកប្រយុទ្ធគ្នាយ៉ាងកកក្រើក បង្កការភ្ញាក់ផ្អើលមនុស្សម្នាដែលរស់នៅជុំវិញនោះ ។

ប្រភពពីមន្ត្រីនគរបាលខេត្តព្រសីហនុ បានឲ្យដឹងថា ក្រុមចិនទាំងនោះ ជាបុគ្គលិកកាសីណូលើភ្នំ ផឹកស៊ីជួបជុំបំណាច់ឆ្នាំ ដល់ពេលស្រវឹង កើតជាជម្លោះតែម្តង។

បច្ចុបន្នសមត្ថកិច្ចសួរនាំទៅមិនមានរឿងអ្វីធំដុំ គ្រាន់តែទម្នាសពាក្យសម្តី រួចអបរំធ្វើកិច្ចសន្យា ហើយដោះលែងទៅវិញហើយនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖