ខេត្តតាកែវ៖ ជនសង្ស័ម្នាក់ត្រូវបានកម្លាំងកងរាជអវុធហត្ថខេត្តតាកែវបង្ក្រាប នឹងឃាត់ខ្លួន ក្នុងករណីរជួញដូរនិងរក្សាទុកគ្រឿងញៀនដោយខុសច្បាប់ ដែលហេតុការណ៍នេះធ្វើឡើងកាលពីថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្ទជួលក្នុងភូមិផ្សាតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
លោកវរៈសេនីយឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តតាកែវ បានឲ្យដឹងថា សង្ស័យឈ្មោះ ធឹង ថេន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិគ្រាំងតាមូង ឃុំតាអូរ ស្រុកគីរីវង់ ខេត្តតាកែវ។
ក្នុងការបង្ក្រាបនេះផងដែរ សមត្ថកិច្ចបានដកហូតបាន វត្ថុតាងម្សៅក្រាមពណ៏សថ្លា ចំនួន១៧កញ្ចប់ ទំងន់៦៣.៩៨ ក្រាម ទូសព្ទ១គ្រឿង និងម៉ូតូមួយគ្រឿង។ បច្ចុប្បន្ន ជនសង្ស័យ កម្លាំងជំនាញ បញ្ជាការកងរាជអាវុធហត្ថ បានសាកសួរ និងចាត់ការបន្តតាមច្បាប់ ៕ ភ្នំដា