ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋមានការត្រេកអរពេលបានផ្លូវចាក់កៅស៊ូមួយខ្សែងាយស្រួលធ្វើដំណើរ មិនពិបាកដូចមុន

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ មន្ទីរសាធារណការខេត្ត កំពុងស្ថាបនាផ្លូវមួយខ្សែចាក់កៅស៊ូប្រវែង១០គីឡូម៉ែត្រ ដែលជាថវិការបស់រដ្ឋ ចាប់ពីចំណុចផ្លូវបំបែកទៅព្រលានយន្តហោះដុងតាដាំ ទៅដល់ភូមិកំភុន ឃុំភ្លុក ស្ថិតក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង។

ប្រជាពលរដ្ឋក្នុងភូមិខាងលើ ក៏ដូចអ្នកលក់គ្រឿងទេសតាមម៉ូតូ ពួកគាត់បានលើកឡើងថា ក្នុងការធ្វើផ្លូវចាក់កៅស៊ូមួយខ្សែនេះ ជូនពួកគាត់ ងាយស្រួលក្នុងការធ្វើដណើរមិនហុយដូចមុន ពិបាកក្នុងការបើកបង្កគ្រោះថ្នាក់ចរាចរណ៍ជារឿយៗ ក្នុងការចរាចរណ៍ទៅមករៀងរាល់ថ្ងៃ ហុយដីចូលផ្ទះសម្បែង បង្កជាចម្លងមេរោគផ្សេងដល់ពួកគាត់។

ពួកគាត់បន្តទៀតថា ពួកគាត់អស់បារម្ភក្នុងការធ្វើដំណើរ ខែប្រាំងហុយខែវស្សារអិល បែកភួកបង្កគ្រោះថ្នាក់ផ្សេងៗ ហើយពួកគាត់សូមថ្លែងអរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងមន្ទីរសាធារណការខេត្ត ដែលបានផ្តល់ផ្លូវមួយខ្សែនេះ ដល់ពួកគាត់ក្នុងឃុំ និងស្រុកសេសានទាំងមូល។

ជុំវិរឿងនេះ លោកសរ គឹមណាត ប្រធានមន្ទីរសាធារណការខេត្តបានឲ្យដឹងថា ក្នុងការសាងសង់ផ្លូវមួយខ្សែនេះ សរុប១០គីឡូម៉ែត្រធ្វើបីដំណាក់កាល ហើយដែលកំពុងធ្វើនេះ មានប្រវែង៣២៧០ម៉ែត្រ ជាថវិការបស់ក្រសួងជាអ្នកឧបត្ថម តែលុយនោះមិនទាន់ធ្លាក់មកទេ តែមន្ទីរធ្វើមុនដើម្បីឲ្យហើយមុន រដូវភ្លៀងមកដល់ងាយស្រួលដល់ពលរដ្ឋធ្វើដំណើរ ៕ មាស សុផាត


ចែករំលែក៖