វេណេហ្ស៊ុយអេឡាកំពុងតែត្រូវបាន កាត់ផ្តាច់ពីសហគមន៍អន្តរជាតិបន្តិចម្តងៗ ក្រោយពេលសហគមន៍អឺរ៉ុបបានសម្រេចដាក់ទណ្ឌកម្មមេដឹកនាំវេណេហ្ស៊ុយអេឡា៧រូប កាលពីថ្ងៃទី២២ ខែមករា។
សារព័ត៌មាន CNN បានផ្សាយថា សហគមន៍អឺរ៉ុបទើបតែអនុម័តដាក់ទណ្ឌ កម្មមន្ត្រីជាន់ខ្ពស់ វេណេហ្ស៊ុយអេឡា៧ នាក់ កាលពីថ្ងៃទី២២ ខែមករា ដោយ ចោទប្រកាន់មន្ត្រីទាំងនោះបានធ្វើឲ្យប៉ះ ពាល់ និងធ្លាក់ចុះនៃប្រជាធិបតេយ្យនៅ ក្នុងប្រទេសនេះ។ អឺរ៉ុបបានចេញបញ្ជាហាម លក់អាវុធទៅឲ្យវេណេហ្ស៊ុយអេឡា។ ក្រៅពីនេះ មន្ត្រីវេណេហ្ស៊ុយអេឡា៧រូប ត្រូវបានបង្កកប្រាក់នៅអឺរុប។ ប៉ុន្តែអឺរ៉ុប មិនបានបញ្ជាក់ថា មន្ត្រីទាំងនោះមានទ្រព្យ សម្បត្តិច្រើនប៉ុនណានោះឡើយ។ ក្នុង ចំណោមបុគ្គល៧នាក់ដែលរងការដាក់ ទណ្ឌកម្មពីអឺរ៉ុប ក្នុងនោះមានលោក Diosdado Cabello ដែលជាតំណាងរាស្ត្រដើរតួនាទីយ៉ាងសំខាន់នៅក្នុងជួររដ្ឋាភិបាលវេណ េហ្ស៊ុយអេឡា រយៈពេលជាង២ទសវត្ស កន្លងមក។ មិនតែប៉ុណ្ណោះលោកក៏ទទួលបានការស្រឡាញ់គាំទ្រពីកម្លាំងទាហាន វេណេហ្សុ៊យអេឡាផងដែរ។
បណ្តាមេដឹកនាំនៅលើពិភពលោកកំពុងថ្កោលទោសអតីតប្រធានាធិបតី វេណេហ្សុ៊អេឡា លោក Nicolas Maduro ក្នុងពេលដែលប្រទេសវេណេហ្សុ៊យអេឡា ធ្លាក់ក្នុងស្ថានភាពខ្វះស្បៀងអាហារ និង ឱសថព្យាបាល និងសេដ្ឋកិច្ចជាតិធ្លាក់ចុះយ៉ាងខ្លាំង ធ្វើឲ្យប្រទេសធ្លាក់ក្នុងការជំពាក់បំណុលជាច្រើន ដែលមានរហូតប្រមាណដល់ទៅ១៩៦ពាន់លានដុល្លារ។
នៅពេលនេះ ប្រទេសវេណេហ្សុ៊យ អេឡាមានប្រាក់តម្កល់ក្នុងធនាគារជាតិតែ១០ពាន់លានដុល្លារប៉ុណ្ណោះ។
អឺរ៉ុបក៏បានដាក់ទណ្ឌកម្មប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក ម៉ាឌូរ៉ូ តែអាមេរិកវិញមិនបានដាក់ទណ្ឌកម្មលើប្រធានា ធិបតីវេណេហ្សុ៊យអេឡានោះឡើយ។ អាមេរិកបានដាក់ទណ្ឌកម្មប្រធានាធិបតី ៥រូបប៉ុណ្ណោះនៅលើពិភពលោក បច្ចុប្បន្ន ក្នុងនោះមាន ប្រធានាធិបតីស៊ីរី បាសា អាល់អាសាដ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ប្រធានាធិបតីហ្ស៊ីមបាវ៉ លោក រ៉ូបឺត មូហ្គាបេ អតីតប្រធានាធិបតីយូហ្គោ ស្លាវី និងមេដឹកនាំ manuel Moriega នៅ ប៉ាណាម៉ា។
ក្រៅពីអាមេរិក និងអឺរ៉ុបដែលបានដាក់ទណ្ឌកម្មទៅលើប្រទេសវេណេហ្សុ៊យអេឡា នៅមានប្រទេសជាច្រើនទៀតក៏បាន ចូលរួមដាក់ទណ្ឌកម្មផងដែរ ក្នុងនោះមាន ប្រទេសមុិចស៊ីកូ ប៉េរូ ប្រេស៊ីល អាហ្សង់ទីន ឈីលី កូឡុំប៊ីជាដើម ក៏បានចូលរូមដាក់ ទណ្ឌកម្មផងដែរ៕ ម៉ែវ សាធី