ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បង្ក្រាបករណីគ្រឿងញៀន៣លើក ឃាត់ខ្លួន៨នាក់

ចែករំលែក៖

ខេត្តកំពង់ចាម ៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកស្ទឹងត្រង់ និងស្រុកចំការលើ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីចែកចាយ និងរក្សាទុកថ្នាំញៀន ធ្វើឡើងចំនួន៣លើក ជាលទ្ធផលចាប់យកវត្ថុតាងបានមួយចំនួនធំ ។

មន្ត្រីកងរាជអាវុធហត្ថស្រុកស្ទឹងត្រង់បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបករណីចែកចាយ និង រក្សាទុកថ្នាំញៀនធ្វើឡើងចំនួន៣លើក គឺចាប់ពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ។ ក្នុងនោះឃាត់ខ្លួនជនសង្ស័យបាន៨នាក់ ចាប់យកវត្ថុតាងថ្នាំញៀន ចំនួន១១កញ្ចប់ ធំ២កញ្ចប់ មានទម្ងន់សរុប១៥.៧៩ក្រាម និងទូរស័ព្ទដៃចំនួន៥គ្រឿង ប្រភេទចុចពឹល ។

ករណីលើកទី១ ៖ នៅវេលាម៉ោង៩និង២0នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ បង្រ្កាប ករណីជួញដូរគ្រឿងញ្ញៀន នៅចំណុចភូមិស្វាទាប ឃុំស្វាទាប ស្រុកចំការលី ខេត្តកំពង់ចាម ។ ក្នុងនោះឃាត់ខ្លួនជនសង្ស័យបានចំនួនម្នាក់ ឈ្មោះ សេដ្ថា មករា ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិស្វាទាប ឃុំស្វាទាបស្រុកចំការលី ខេត្តកំពង់ចាម ។ ចាប់យកវត្ថុតាង ថ្នាំញៀនចំនួន២កញ្ចប់ ធំ១កញ្ចប់ ទម្ងន់១២. ៣៨ក្រាម ,ទូរសព្ទ៍ដៃ២គឿង ប្រភេទចុចពឹល ,ថង់ប្លាស្ទីក វេចខ្ចប់គ្រឿងញៀនមួយចំនួន ។

ករណីលើកទី២ ៖ នៅវេលាម៉ោង២យប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ បង្រ្កាបករណី ជួញដូរគ្រឿងញ្ញៀន នៅចំណុចភូមិអូរបេង ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បាន៦នាក់ ៖ ១.ឈ្មោះ ឡី រ៉ហ៊ីម ភេទប្រុស ជនជាតិឥស្លាម អាយុ២១ឆ្នាំ រស់នៅភូមិបេង ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម, ២.ឈ្មោះ ចាប ចិត្រ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូបេង ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម , ៣. ឈ្មោះ ឡេង ម៉ាប់ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិ អូរបេង ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ,៤. ឈ្មោះ វុន ទូ ភេទប្រុស អាយុ១៩ ឆ្នាំ រស់នៅភូមិក្បាលអូរ ឃុំ មេសសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ,៥. ឈ្មោះ សន ខួច ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិក្បាលអូរ ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ ចាម , ៦. ឈ្មោះ រ៉ា ហ្វារី ហៅ ក្រី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចាម រស់នៅ ភូមិអូរបេង ឃុំមេសសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ចាប់យកវត្ថុតាងមាន ៖ថ្នាំញៀនចំនួន៨ កញ្ចប់ ធំ១កញ្ចប់ ទម្ងន់១.៧៨ក្រាម ,ទូរសព្ទ៍ដៃ៣គឿង ប្រភេទចុចពឹល

ករណីលើកទី៣ ៖ នៅវេលាម៉ោង៨យប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ កម្លាំងជំនាញកង រាជអាវុធខេត្តកំពង់ចាមកំពុងចុះល្បាតដល់ចំណុចភូមិរអាង ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាមក៏ឃើញមុខសញ្ញាជួញដូរគ្រឿងញៀនភ្លាមនោះកម្លាំងជំនាញយើងបានធ្វើការឆែកឆេរលើខ្លួនប្រាណរកឃើញថ្នាំញៀន១កញ្ចប់ ទម្ងន់១.៦៣ក្រាម និងឧបករណ៍ ប្រើប្រាស់មួយចំនួន ។ ក្នុងនោះឃាត់ខ្លួនជនសង្ស័យបាន១នាក់ ឈ្មោះរិន ចាន់ណាក់ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិគៀនជ្រៃ ឃុំគៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

បច្ចុប្បន្នជនសង្ស័យខាងលើនិងវត្ថុតាងខាងលើជំនាញកំពុងចាត់ការតាមនីតិវិធីបញ្ជូនទៅតុលាការ។

គួរបញ្ជាក់ថា អនុវត្តដីកា១លើក មាន២ដីកា ឃាត់ខ្លួនបានម្នាក់ ពីបទជួញដូរគ្រឿង ញៀន ក្នុងនោះ១ដីកា លេខ៨៤៥ ត.ព្រ របស់លោក សែត វិសិដ្ឋមុន្នី ចៅក្រមសើបសួរសាលាដំបូងខេត្តកំពង់ចាម ចុះថ្ងៃទី៣០ ខែមិនា ឆ្នាំ ២០១៦ បង្កាប់អោយចាប់ខ្លួនឈ្មោះ រ៉ា ហ្វារី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិអូរបេង ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
និង២/ ដីកា លេខ ១៩២៥ របស់លោក សោ សុតា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ បង្កាប់ឲ្យចាប់ខ្លួនឈ្មោះ រ៉ា ហ្វារី ភេទ ប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិអូរបេង ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ៕ វណ្ណៈ


ចែករំលែក៖