ខេត្តតាកែវ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរឃាត់ខ្លួន ក្នុងករណីចែកចាយនូវសារធាតុញៀនដោយខុសច្បាប ដែលហេតុការណ៍នេះធ្វើឡើងកាលពី ថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ១៧និង៤០នាទី ស្ថិតនៅចំណនុចភូមិអំពិលលិច ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
នគរបាលស្រុកព្រៃកប្បាស បានឲ្យដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍កម្លាំងជំនាញនៃអធិការដ្ឋាន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចារ បានចុះដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យបានម្នាក់មានឈ្មោះ គិន លីធា ហៅជ្រុយ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ ឃុំកើតហេតុខាងលើ ។
ក្រោយពីឃាត់ខ្លួនសម្ថកិច្ចដកហូតវត្ថុតាងរួមមាន ម្សៅពណ៌ស ៣កញ្ចប់តូច ទូរស័ព្ទដៃមួយគ្រឿង និងលុយមួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី ៕ ភ្នំដា