ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនបរទេសម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ខុនដូជាន់ទី៥

ចែករំលែក៖

ភ្នំពេញៈ បុរសម្នាក់ដែលជាជនជាតិបរទេស បានដេកស្លាប់នៅក្នុងខុនដូ ជាន់ទី៥ បង្កកាភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះដល់កន្លែងកើតហេតុ។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលឡើងកាលម៉ោង១០និង៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ នៅចំណុចខុនដូ លេខ២២ ជាន់ទី៥ បន្ទប់លេខ៥០២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៩៧ ភូមិ៤​ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ kokkonen Antti Aleksi ។

តាមប្រភពព័ត៌មាន​ពីស្ត្រីម្នាក់ ឈ្មោះ ស៊ីងួន ដែលជាអ្នកបោសសម្អាតខុនដូកើតហេតុបានអោយដឹងថា មុនពេលកើតហេតុរូបគាត់បានបោសសម្អាតខុនដូ ជាធម្មតា ប៉ុន្តែនៅថ្ងៃកើតហេតុ ម្ចាស់ខុនដូមានកាសង្ស័យទៅលើជនបរទេសខាងលើ ដោយមិនដែលឃើញចុះមកខាងក្រោមរយះពេល៥ថ្ងៃមកហើយ ក៏បានអោយស្ត្រីជាអ្នកបោសសម្អាតទៅចាកសោមើល ប៉ុន្តែចាក់មិនចេញ ព្រោះថាបុរសជនបរទេសខាងលើបានចាក់គន្លឹះពីខាងក្នុង ដូចនេះហើយម្ចាស់ខុនដូបានប្រាប់ស្ត្រីអ្នកបោសសម្អាតថា ធាក់ទ្វារទម្លុះចូលមើលទៅ ក្រោយពេលធាក់ទម្លុះហើយក៏ប្រទះឃើញបុរសជនបរទេសខាងលើស្លាប់បាត់ទៅហើយក្នងសភាពហើមទៅហើយ ៕ សរស្មី


ចែករំលែក៖