ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដបើកប្រជែងគ្នាជ្រុលចង្កូតបុកក្មេងប្រុសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង១៥និង៣០នាទីថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង តាមបណ្ដោយផ្លូវជាតិលេខ ៦A ស្ថិតនៅភូមិត្រពាំងវែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ(រវាងរថយន្តនឹងរថយន្ត)។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា អ្នកបង្កឡើងដោយរថយន្តកូរ៉េ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣D ៤៩៥៩ អ្នកបើករថយន្តកូរ៉េរត់គេចខ្លួនបាត់បានបើកជែងរថយន្តសាំយ៉ុង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ ២X៣៥៦៣ ធ្វើឲ្យអ្នកបើករថយន្តសាំយ៉ុង ជ្រុលទៅបុកអ្នកជិះកង់ដួលបោកក្បាលស្លាបភ្លាមៗនៅកន្លែងកើតហេតុ ។

ក្រោយឃើញហេតុការណ៍មិនស្រួល ក៏រត់គេចខ្លួនបាត់ ក្មេងរងគ្រោះឈ្មោះលី វុធ ភេទប្រុស អាយុ៩ឆ្នាំ រស់នៅភូមិត្រពាំងវែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែនខេត្តកំពង់ធំ(សិស្ស)ស្លាប់ (មូលហេតុអ្នកបើករថយន្តកូរ៉េជែងក្នុងស្ថានភាពគ្រោះថ្នាក់)ចំណែកវត្ថុតាងយកទៅរក្សាទុកនៅស្នងការខេត្ត ។ រីឯសាកសពត្រូវឪពុកម្ដាយយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប៊ុន រិទ្ធី


ចែករំលែក៖