ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិវៀតណាមម្នាក់ធ្វើសកម្មភាពលួចកាតATMរបស់ធនាគារ MAY BANK ប៉ុនប៉ុងលួចដកលុយត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ សហការជាមួយនគរបាលប៉ុស្តិ៍ផ្សារថ្មីទី៣ បានធ្វើការឃាត់ខ្លួនបុរសជនជាតិវៀតណាមម្នាក់ បន្ទាប់ពីរូបគេបានធ្វើសកម្មភាពលួចកាតATM របស់ធនាគារMAY BANK ប៉ុនប៉ុងលួចដកលុយ តែត្រូវសមត្ថកិច្ចដឹងទាន់ចាប់វាយខ្នោះតែម្តង ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃអង្គារ៍ ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅចំណុចទូរATM របស់ធនាគារMAY BANK ទីតាំងផ្ទះលេខ៤៣ ផ្លូវព្រះនរោត្តម ភូមិ៩ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី៣ បានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ដាវ សុីងង្វៀង ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម មុខរបរ និងទីលំនៅ មិនពិតប្រាកដ ពីបទ ប៉ុនប៉ងលួច (យកកាតATMដកយកលុយ) ។ វត្ថុតាងចាប់យក៖មានកាតATMផ្សេងគ្នាចំនួន12សន្លឹក និងទូរសព្ទ័ដៃ២គ្រឿងម៉ាកTouch ពណ៏ខ្មៅចំនួនមួយគ្រឿង និងម៉ាកMobileពណ៏ខ្មៅ (ជារបស់ជនសង្ស័យ) ។ ចំណែកជនរងគ្រោះ ឈ្មោះ ឌុក សារ៉ាក់ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរប្រធានសាខាធនាគារMAY BANK ស្នាក់នៅផ្ទះលេខ៨២ ផ្លូវលេខ៦៣ ភូមិ១១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ បន្ទាប់ពីធ្វើការឃាត់ខ្លួននិងធ្វើតេសទឹកនោម ឃើញថាជនសង្ស័យមិនធ្លាប់ប្រើប្រាស់គ្រឿងញៀនទេ ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងឃាត់ខ្លួនជនសង្ស័យ បណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដេីម្បីកសាងសំនុំរឿងតាមនិតិវិធីនៃច្បាប់ ៕ ស តារា


ចែករំលែក៖