ក្រុមហ៊ុន HMD Global ត្រូវបានរំពឹងថានឹងនាំយកមកវិញនូវទូរស័ព្ទ Nokia 3310 ក្នុងពេលឆាប់ៗនេះ។
ទូរស័ព្ទដ៏ចំណាស់នេះ ជាជំហានមួយកាន់តែខិតជិតទៅកាន់សតវត្សទី 21 ជាមួយនឹងការវិលត្រឡប់ ចុងក្រោយបំផុតរបស់ខ្លួន។
មិនយូរប៉ុន្មានបន្ទាប់ពីការចេញផ្សាយឡើងវិញរបស់ Nokia 3310 HMD Global បានដាក់ឱ្យដំណើរការនូវទូរស័ព្ទ 3G ។ ឥឡូវនេះ ក្រុមហ៊ុនហ្វាងឡង់ចាប់ផ្តើមគម្រោងគ្រោងនឹងចេញផ្សាយទូរស័ព្ទស៊េរីចាស់។
ពេលនេះទោះបីជាយ៉ាងណាក៏ដោយ Nokia 3310 នឹងចេញជារូបរាងឡើងវិញនៅសតវត្សរ៍ទី 21 ។ ការវិលត្រលប់ឡើងជាលើកទី 3 នៃទូរស័ព្ទនេះនឹងរក្សានូវរូបរាងទាំងមូលនៃទូរស័ព្ទ Nokia 3310 ដែលបានស្តារឡើងវិញ។ ទូរស័ព្ទនេះនឹងនៅតែមានពណ៌ស្ករគ្រាប់គួរឱ្យចាប់អារម្មណ៍ មានបន្ទះចុច និងអេក្រង់តូច។
ភាពខុសគ្នាតែមួយគត់គឺថាកំណែចុងក្រោយរបស់ 3310 នឹងមានភ្ជាប់អ៊ីនធឺរណែតលឿនជាងស្មាតហ្វូនដទៃទៀត ហើយនឹងដំណើរការ 4G LTE ។ ជាមួយនឹងការធ្វើឱ្យប្រសើរអ៊ិនធឺណិអាច នឹងមកប្រព័ន្ធប្រតិបត្តិការមួយដែលប្រសើរ ឡើង។ យោងទៅតាម Express បានអោយដឹងថាប្រព័ន្ធប្រតិបត្តិការ Android ដែលមានមូលដ្ឋានលើប្រព័ន្ធដំណើរ ការអាចនឹងដំណើរការនៅលើ 3310 ថ្មីបំផុតដូច្នេះវាអាចដំណើរការកម្មវិធីសំខាន់ដូចជា Facebook និង WhatsApp ៕ ហេង លក្ខិណា