ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលស្រុកកៀនស្វាយសុំការយោគយល់ពីប្រជាពលរដ្ឋពេលធ្វើដំណើរឆ្លងកាត់ផ្លូវស្រែអំពិល

ចែករំលែក៖

ខេត្តកណ្តាលៈ ផ្លូវខេត្តលេខ១១៦A តភ្ជាប់ពីផ្លូវជាតិលេខ១ ចំនុចភូមិពពាលខែ ឃុំដីឥដ្ឋ ទៅកាន់ផ្លូវលេខ១១០ ចំនុចភូមិស្រែអម្ពិល ឃុំឈើទាល ស្រុកកៀនស្វាយ ដែលប្រជាពលរដ្ឋតែងតែហៅថា ផ្លូវស្រែអម្ពិលនោះ ពេលនេះស្ថាបនាបាន៥០ភាគរយហើយដោយចាក់កៅស៊ូប្រភេទDBST ក្រោមការអនុវត្តគំរោងស្ថាបនារបស់កងកម្លាំងបញ្ជាការដ្ឋានអគ្គបញ្ជាការនៃក្រសួងការពារជាតិ ។

បន្ទាប់ពីសមិទ្ធិផលថ្មីបានចេញរូបរាងជាបណ្តើរៗបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវមានការសាទរយ៉ាងខ្លាំង តែអ្វីដែលជាសំណូមពរគឺសុំឲ្យក្រុមការងារជួយស្រោចទឹកលើផ្លូវដែលកំតែដំណើរស្ថាបនាផង ព្រោះហ៊ុយណាស់ធ្វើឲ្យប៉ះពាល់ដល់ផ្លូវដង្ហើម ។

លោកអ៊ូ ឈាង អភិបាលស្រុកកៀនស្វាយបានប្រាប់ដូច្នេះ កន្លងមកកំណាត់ផ្លូវខេត្តលេខ១១៦A ដែលប្រជាពលរដ្ឋតែងតែហៅថាផ្លូវស្រែអម្ពិល មានការលំបាកក្នុងការធ្វើដំណើរឆ្លងកាត់ដើម្បីដឹកជញ្ជូនកសិផលផ្សេងៗរបស់ប្រជាកសិករណាស់ តែឥឡូវនេះមានភាពងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់បន្ទាប់ពីក្រសួងសាធារណការ និងដឹកជញ្ជូនសហការជាមួយមន្ទីរសាធារណការខេត្តចុះមកសិក្សា និងអនុវត្តគំរោងស្ថាបនាដោយបញ្ជាការដ្ឋានវិស្វកម្មអគ្គបញ្ជាការនៃក្រសួងការពារជាតិ ។ ជាលទ្ធដែលក្រុមការងារសម្រេចបានប្រមាណជា៥០ភាគរយហើយ នៅសល់៥០ភាគរយទៀតកំពុងតែដំណើរការស្ថាបនាចាក់ក្រាលគ្រឹះខាងក្រោម ។

លោកអភិបាលស្រុកបានបន្តថា ចន្លោះពេលការដ្ឋានកំពុងដំណើរការ ក្នុងនាមអាជ្ញាធរស្រុកសុំចិត្តបងប្អូនប្រជាពលរដ្ឋដែលមានទីលំនៅអមសងខាងផ្លូវ និងអ្នកធ្វើដំណើរឆ្លងកាត់ការដ្ឋានមេត្តាយោគយល់ អធ្យាស្រ័យ ដល់ក្រមការងារ ព្រោះថាការធ្វើដំណើរឆ្លងកាត់មានការលំបាកបន្តិច និងមួយផ្នែកទៀតធូលីដីហ៊ុយទៅលើលំនៅដ្ឋានរបស់បងប្អូន រំខានដល់ការងារប្រកបរបរអាជីវកម្មផ្សេងៗ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ទាំងអស់មេត្តាយោគយល់ យ៉ាងយូ១ឆ្នាំទៀតកំណាត់ផ្លូវខេត្តលេខ១១៦A ដែលប្រជាពលរដ្ឋនិយមហៅថា ផ្លូវស្រែអម្ពិល និងស្ថាបនារួចរាល់ជាស្ថាបពរ ៕ សណ្តោស


ចែករំលែក៖