ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងជ្រើសរើសអ្នកទទួល និងឆ្លើយតបព័ត៌មានទាន់ហេតុការណ៍តាមទូរស័ព្ទ ទាំង២ភេទ ចំនួន១០រូប ដែលមានសញ្ជាតិខ្មែរ និងមានអាយុចាប់ពី ២០ឆ្នាំ ដល់ ៤០ឆ្នាំ។. នេះបើយើងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី០២ កុម្ភះ ដែលបានចុះហត្ថលេខាដោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។ ក្នុងសេចក្តីជូនដំណឹងនេះគឺបានកំណត់នូវលក្ខណៈសម្បត្តិមួយចំនួន ក្នុងការជ្រើសរើសនេះ មានដូចជាមានសញ្ជាតិខ្មែរ មានអាយុចាប់ពី ២០ឆ្នាំ ដល់ ៤០ឆ្នាំ មានកម្រិតសិក្សា ចាប់ពីមធ្យមសិក្សាទុតិយភូមិឡើងទៅ មានអត្តចរិតស្លូតបូត សុភាពរាបសារ រួសរាយរាក់ទាក់ចំពោះភ្ញៀវ និងមិនធ្លាប់ប្រព្រឹត្តបទល្មើសកន្លងមកផងដែរ។
ចំពោះអ្នកដែលមានចំណាប់អារម្មណ៍ អាចទាក់ទងទៅកាន់ទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលារាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅអគារលេខ៦៩ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ការទទួលពាក្យធ្វើឡើងចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨៕ សំរិត