ខេត្តបាត់ដំបង៖ ការប្រកួតបាល់ទាត់ធំជាងគេបំផុតនៅប្រទេសកម្ពុជា Tiger Street Football Festival 2018 ប្រចាំមណ្ឌលខេត្តបាត់ដំបងបានបញ្ចប់យ៉ាងជោគជ័យដោយចាប់ផ្តើមបើកឆាកប្រយុទ្ធព្រឹកថ្ងៃសៅរ៍ ទី៣ ខែកុម្ភៈ និងបញ្ចប់ថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០១៨នេហើយនៅទីលានវាលបែកចានដោយមានក្រុមចូលរួមរហូតដល់ ៧៩ក្រុម។
នេះគឺជាការប្រកួតដ៏រំភើប និងភ័យរន្ធត់សម្រាប់ក្រុមនីមួយៗដោយសារចាប់ផ្តើមពីគូទីមួយរហូតដល់ចប់គឺចាញ់ធ្លាក់ និងឈ្នះឡើងវគ្គបន្ត។ ក្នុងការប្រកួតយ៉ាងស្វិតស្វាញរយៈពេលពីរថ្ងៃ គេបានរកឃើញ ក្រុមជ័យលាភី ក្រុមជើងឯកPCO ទទួលបាន១៥០០ដុល្លារអាមេរិក ក្រុមជើងឯករងFC Crown A ទទួលបាន១០០០ដុល្លារអាមេរិក ក្រុមលេខ៣យុវជនទួលតាឯកB ទទួលបាន៥០០ដុល្លារអាមេរិក ក្រុមលេខ៤Forest FC ទទួលបាន២០០ដុល្លារអាមេរិកក្រុមលេខ៥៖Norea Team និងក្រុមលេខ៦៖Fox Zone FC។
ការប្រកួតជម្រុះក្នុងកម្មវិធី Tiger street Football Festival 2018 នឹងធ្វើឡើងនៅមណ្ឌលបន្ទាប់គឺ៖ ខេត្តសៀមរាប ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៨ នៅទីលានអង្គរឃ្យុងយូ ទីរួមខេត្តសៀមរាប
ដូច្នេះសូមកុំភ្លេចចូលរួមទស្សនាការប្រកួតជម្រុះនៅខេត្តសៀមរាបឲ្យបានច្រើនកុះករ។
ចំពោះសកម្មភាពផ្សេងៗនៃព្រឹត្តិការណ៍Tiger street Football Festival 2018 នៅខេត្តបាត់ដំបងសូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH #TSFF2018
សូមពិសាដោយការទទួលខុសត្រូវ
អត្ថបទ៖ ថម សន