ព័ត៌មានទាន់ហេតុការណ៍៖

កម្មករចេញពីធ្វើការរោងចក្រប្រទះឃើញបុរសម្នាក់លង់ទឹកស្លាប់ក្នុងប្រឡាយ

ចែករំលែក៖

ខេត្តកណ្ដាល៖ កម្មកររោងចក្រមួយក្រុមបានប្រទះឃើញសាកសពបុរសម្នាក់ លង់ទឹកស្លាប់នារសៀលថ្ងៃពុធ៧រោចខែមាឃ ឆ្នាំ រកានព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៧ខែកុម្ភៈ ឆ្នាំ ២០១៨ នៅចំណុចភូមិ ព្រែកតាកែវ២ ឃុំសំរោងធំស្រុកកៀនស្វាយ ខេត្តកណ្តាល នៅពេលពួកគាត់ចេញពីធ្វើការរោងចក្រ។ សាកសពបុរសនេះឃើញលង់ទឹកនៅក្នុងប្រឡាយស្លាប់ផ្កាប់មុខក្នុងទឹក ចម្ងាយពីផ្លូវជាតិលេខមួយប្រហែល៣៥០ម៉ែត្រ បង្កការផ្អើលឆោឡោតែម្តង។

បន្ទាប់ពីមានការផ្អើលឆោឡោ ពួកគេបានរាយការណ៍ទៅកាន់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំបន្ទាប់មកកម្លាំងប៉ុស្តិ៍សហការជាមួយផ្នែកជំនាញស្រុក អាជ្ញាធរភូមិឃុំ និងពេទ្យប្រចាំមណ្ឌុលសុខភាពឃុំសំរោងធំ ចុះត្រួតពិនិត្យសាកសព ហើយបើតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះផៃ ផន ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែក តាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ស្លាប់) ។

បើតាមការបញ្ជាក់ពីបងប្អូនប្រជាពលរដ្ឋដែលស្គាល់ជនរងគ្រោះបានឲ្យដឹងថា កន្លងមកជនរងគ្រោះបានផឹកស្រាស្រវឹងជាប្រចាំមិនដែលលស់ថ្ងៃណាទេ លុះដល់ថ្ងៃ ខែ ឆ្នាំខាងលើក៏ឃើញសាកសពជនរងគ្រោះដេកស្លាប់នៅក្នុងទឹកបែបនេះសង្ស័យគាត់ចុះងូតទឹកហើយលង់ស្លាប់តែម្តង ។

ក្រោយមកសមត្ថកិច្ចជំនាញទៅដល់ ធ្វើកោសល្យវិច័យឃើញសាកសពមិនមានស្លាកស្នាមអ្វីទេ ក្នុងខ្លួនទើបសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកពិតប្រាកដមែន។ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ សហការី


ចែករំលែក៖