ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកឱរ៉ាល់បង្ក្រាបបានមុខសញ្ញាជួញដូរគ្រឿងញៀនប្រុសស្រី៤នាក់ដកហូតម៉ាទឹកកកបានជាង៥០កញ្ចប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មនុស្សប្រុស ស្រី៤នាក់រួមជាមួយវត្ថុតាងម៉ាទឹកកក៥៦កញ្ចប់ ត្រូវបានកម្លាំងនគរបាលស្រុកឱរ៉ាល់ ដែលដឹកនាំដោយលោក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកបង្ក្រាប ខណះ ដែលពួកគេកំពុងតែចរាចរណ៍និងផ្តល់ទីតាំងឲ្យក្រុមអ្នកប្រើប្រាស់ជាយូរមកហើយ ទើបកម្លាំងចុះបង្ក្រាបតែម្តង បានកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចក្នុងភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

តាមសម្តីរបស់លោកវរសេនីយ៍ទោ ប៊ុត ប៊ុនធឿន ងធិការនគរបាលស្រុកបាននិយាយឲ្យដឹងថានៅមុនពេលឃាត់ខ្លួនបានក្រុមជនសង្ស័យខាងលើគឺ កម្លាំងសមត្ថកិច្ចនគរបាលស្រុកឱរ៉ាល់ដឹកនាំដោយលោកវរៈសេនីយ៍ទោ ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកផ្ទាល់ បានបញ្ជាដឹកនាំ ចូលរួមពីកម្លាំងនគរបាលប៉ុស្តិរដ្ខបាលរស្មីសាមគ្គីអាជ្ញាធរ ភូមិ ឃុំ និងកម្លាំងប្រជាការពារ បានធ្វេីការបង្រ្កាបករណីជួញដូរ និងរក្សារទុកគ្រឿងញៀនស្ថិតនៅភូមិព្រៃធំ ឃុំរស្មីសាមគ្គីស្រុកឱរ៉ាល់ ក្នុងនោះ កម្លាំងរបស់លោក បានឃាត់ខ្លួន ជនង្ស័យ៤នាក់និងឆែកឆេលំនៅដ្ឋានផងដែរ។

លោកអធិការនគរបាលស្រុកបានបន្តថាក្រុមមុខសញ្ញា ដែលឃាត់ខ្លួនខាងលើមានឈ្មោះទី១ សូ តុលា ភេទប្រុស អាយុ៣៨ឆ្នាំ (ប្តី)មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ទី២ ទុន សូលី ភេទស្រី អាយុ៣៦ឆ្នាំ (ជាប្រពន្ធ)មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំជាមួយគ្នាទី៣ឈ្មោះ សន ណៃ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិ ព្រៃធំ ឃុំគោកខ្ចក ស្រុកកំពង់ត្របែកខេត្តព្រៃវែង និងទី៤ឈ្មោះ ម៉ុន ម៉េត ភេទប្រុសអាយុ២១ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅក្នុង ភូមិស្រែជ្រៅ ឃុំតាំងសំរោង ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ។

លោកបានបន្តថា បន្ទាប់ពីឃាត់ឆែកឆេររកឃើញសម្ភារវត្ថុតាងដកហូតបានម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)៥៦កញ្ចប់តូច ទូរស័ព្ទដៃ០៩គ្រឿងជញ្ជីងថ្លឹងសម្រាប់ថ្លឹងគ្រឿងញៀន០១ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន មួយធំកាំភ្លើងខ្យល់ ច្នៃ០១ដើមមានគ្រាប់០១កញ្ចប់ដុំសាកថ្មទូរស័ព្ទ០១ ម៉ូតូ០២គ្រឿងក្នុងនោះម៉ាកអៀប្លែក ពណ៌ក្រហម ០១គ្រឿង ពាក់ស្លាកលេខ កំពង់ស្ពឺ1A 0092 ១គ្រឿងទៀតម៉ាកគូប50 មូល ពណ៍ទឹកប៊ិច ពាក់ស្លាកលេខ ង 5305 ភព (ស៊េរីចាស់) ។

លោកបានបន្តថា ក្រោយពីឃាត់ខ្លួនរួមជាមួយវត្ថុតាងក្រុមជនសង្ស័យកំពុងកសាងសំណុំរឿងបញ្ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់កាតតាមផ្លូវច្បាប់ ៕ សេនា សក្តិ


ចែករំលែក៖