ព័ត៌មានទាន់ហេតុការណ៍៖

ក្ដិបមនុស្សគំរាមសម្លាប់!រំលោភសម្រេច២លើកនគរបាលឃាត់ខ្លួននៅអធិការដ្ឋាន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ សហការគ្នាឃាត់ខ្លួនក្ដិបមនុស្សម្នាក់សង្ស័យគំរាមសម្លាប់ និងរំលោភសេពសន្ថវៈបានសម្រេចចំនួន២លើក នៅគ្រាចេញពីថ្នាក់រៀននៃសាលាបឋមសិក្សា ។

ប្រតិបត្តិការឃាត់ខ្លួនកុមារាសង្ស័យរំលោភសេពសន្ថវៈខាងលើ ធ្វើឡើងនៅវេលាម៉ោង១១ និង១០នាទីព្រឹក ថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចអូរខាងត្បូងស្ពានគង្គាម ស្ថិតក្នុងត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ទោ ឯម រុន អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ជនសង្ស័យពាក់ព័ន្ធករណីគំរាមសម្លាប់រំលោភបានសម្រេចចំនួន ២លើក ឈ្មោះ រួន បូរុម ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ មុខរបរសិស្សថ្នាក់ទី១នៃសាលាបឋមសិក្សាត្រពាំងរំដេញ ចំណែកជនរងគ្រោះឈ្មោះ ឃ សឃ អាយុ ៧ឆ្នាំ ។

លោកវរសេនីយ៍ទោ អធិការនគរបាលបន្តថា កុមារាជាជនសង្ស័យបានប្រព្រិត្តលើកុមារីរងគ្រោះនៅគ្រាដែលចេញពីសាលារៀន ហើយបើតាមការរៀបរាប់ពីកុមារីរងគ្រោះប្រាប់សមត្តកិច្ច(ជនសង្ស័យ)គំរាមដោយពាក្យសម្ដី និងបង្ខំរំលោភ ប៉ុន្តែសភាពកុមារីរងគ្រោះពុំមានស្នាមដាច់រលាត់អ្វីនោះឡើយ ។

លោកបន្តទៀតថា ករណីសង្ស័យគំរាមរំលោភសេពសន្ធវៈខាងលើ ទាំងកុមារាជាជនសង្ស័យ និងកុមារីជាជនរងគ្រោះបាននាំយកទៅបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ហើយដោយកុមារាជនសង្ស័យ និងកុមារីជនរងគ្រោះជាអនីជនមិនអាចទុកសួរនាំលើសពី ៣៦ម៉ោងនោះ ក៏បានបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បន្តនីតិវិធី៕ ប៉ឹម ពិន


ចែករំលែក៖