ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចុះអនុវត្តន៍ដីកាសម្រេច​រក្សា​ការពាររឹបអូសជាបណ្តោះអាសន្នទ្រព្យសម្បត្តិ កនុង​រោង​ចក្រហ្គាវ័ន្ត

ចែករំលែក៖

ខេត្តកណ្តាល៖ នៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨  សមត្ថកិច្ចចម្រុះបានចុះអនុវត្តន៍ដីកាសម្រេច​រក្សា​ការពាររឹបអូសជាបណ្តោះអាសន្នទ្រព្យសម្បត្តិ ក្នុង​រោង​ចក្រហ្គាវ័ន្ត ស្ថិតនៅចំណុចោងចក្រ ហ្គា​កវ័ន្ត ស្ថិត​ក្នុងភូមិ​ថ្មី​២ សង្កាត់​តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ដីកា សម្រេចរក្សារការពារលេខ ៣៨៣(គ) ចុះថ្ងៃទី២០.១២.២០១៧ សម្រេច​រឹបអូសជាបណ្តោះអាសន្ន នូវទ្រព្យសម្បត្តិ ក្នុង​រោង​ចក្រ ហ្គាវ័ន្ត ទាំងមូល ដឹកនាំ​ដោយ​លោក ឡាយ គឹមឡាញ់ អាជ្ញាសាលា អមសាលាដំបូងខេត្ត កណ្តាល ៕ ឆ ដា


ចែករំលែក៖