ភ្នំពេញ៖ ស្ត្រីពីរនាក់បងប្អូនជិះម៉ូតូចេញពីព្រះអង្ក ដងកើលត្រឡប់ទៅផ្ទះវិញត្រូវជនសង្ស័យមួយក្រុម ជិះម៉ូតូជាច្រើនគ្រឿងបានធ្វើសក្មមភាពឆក់កាបូបបានសម្រេចរួចជិះគេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តិតនៅចំណុចស្ពានអាកាស៥មករា តាមបណ្តោយមហាវិថីសហពន្ធ័រុស្សី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះពីរនាក់បងប្អូនទី១ បងមានឈ្មោះ ញ៉ន រត្ថា ភេទស្រី អាយុ២៦ មុខរបរនៅផ្ទះ ស្នាក់នៅម្តុំពោធិចិនតុង សង្កាត់កាកាប ខណ្ឌពោធិសែនជយ័។ ជាអ្នកបើកម៉ូតូ។ ជនរងគ្រោះទី២ ប្អូនមានឈ្មោះ ញ៉ន លក្ខិណា ភេទស្រី អាយុ២៤ឆ្នាំ មុចរបរដូចគ្នា ស្នាក់នៅជាមួយគ្នា។
ទ្រព្យសម្បត្តិដែលត្រូវបាត់បង់នៅក្នុងកាបូបរួមមានទូរសព្ទ័ដៃ៣គ្រឿង អាយហ្វូនហ្វាយ២គ្រឿង អិនចុចពិល១គ្រឿង អត្តសញ្ញាណបណ្ណ័១សន្លឹក កាតលាយសិន១សន្លឹក និងលុយជាង១៥០ដុល្លារ ។
តាមប្រភពព័ត៌ពីជនរងគ្រោះត្រូវជាបងបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់មានគ្នាពីរនាក់ប្អូនជិះម៉ូតូមួយម៉ាកzoomer-x ពណ៌ខ្មៅលាយពាក់ស្លាកលេខ ភ្នំពេញ1GM-8553 ជិះចេញពីម្តុំមុខវាំងបំណងជិះត្រឡប់ទៅផ្ទះវិញ ជិះទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្សយ័មួយក្រុមជិះម៉ូតូ៦ទៅ៧គ្រឿងមានម៉ាកលេត ម៉ាកសង់ និងប្លែតបានមកពីក្រោយ ហើយធ្វើសកម្មភាពឆក់កាបូបដែលគាត់ស្ពាយនៅខាងមុខ បានសម្រេចតែរឿងគួរឲ្យហួសចិត្តនោះ ជនសង្សយ័បានបោះខ្សែកាបូបឲ្យរូបគាត់វិញ ហើយនាំគ្នាជិះគេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុជនរងគ្រោះពីរនាក់បងប្អូនបានជិះម៉ូតូមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកល្អក់ទី១ដើម្បីឲ្យសមត្ថកិច្ចស្វែងរកចាប់ជនសង្សយ័យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ