ព័ត៌មានទាន់ហេតុការណ៍៖

បែកធ្លាយវីដេអូនារីបម្រើការងារក្នុងខារ៉ាអូខេកូឡូសូ Colosso រាំដោះអាវល្វែងលើជាមួយ នគរបាលសេដ្ឋកិច្ចក្រសួងស័ក្តិ៤កន្លះ និងឧកញ៉ារកស៊ីឈើល្បីនៅខេត្តមណ្ឌលគិរី (សុំលាក់វីដេអូ)

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ រូបភាពវីដេអូស្រើបស្រាល ដែលនារីបម្រើក្នុងខារ៉ាអូខេកូឡូសូ Colosso បានបញ្ចេញមួយទំហឹងផ្នែកល្វែងខាងលើស្ទើរលេចល្វែងខាងក្រោម ត្រូវបានបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកបង្ហោះតៗគ្នា ចែក​ចាយ និងប្រឈមការរិះគន់យ៉ាងខ្លាំងពីមជ្ឈ ដ្ឋានទូទៅរបស់ប្រជាជនកម្ពុជា ដោយចាត់ទុកថាជាអំពើមិនថ្លៃថ្នូរ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅ លើកិត្តិយស សេចក្តីថ្លែថ្នូររបស់នារីខ្មែរ ។

បន្ទាប់ពីវីដេអូនេះ ត្រូវបានបែកធ្លាយគេក៏បានទម្លាយឲ្យដឹងថា នារីដ៏ក្មេងស្រស់ស្អាត បញ្ចេញភាពស្រើបស្រាល ដោះអស់ទាំងស្រុងផ្នែកល្វែងលើ រាំសើចយ៉ាងសប្បាយនោះគឺ ជានារីដែលបម្រើការងារក្នុងខារ៉ាអូខេកូឡូសូ Colosso នៅបន្ទប់ទី១ ស្ថិតតាមផ្លូវលេខ៣៥០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ក្នុងនោះ​បើទោះជាតួអង្គដ៏សំខាន់ នៅក្នុងវីដេអូស្រើបស្រាលនេះ មានតែ២នាក់ តួស្រីដោះអាវ ព្រលែងខ្លួនស្ទើរព្រលែងខាង ក្រោម មិនត្រូវបានគេបញ្ជាក់ពីឈ្មោះនៅឡើយទេ «សុំមិនបញ្ចេញឈ្មោះ» ។ ដោយឡែក តួប្រុសដែលកំពុងរាំឡើងយ៉ាងសប្បាយជាមួយនិងការស្ទាវឱបរឹតក្តៅខ្លួននោះ គេបញ្ជាក់ ថា ឈ្មោះហាក់ សុគា ជានាយនគរ​បាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ពាក់ស័ក្តិ៤កន្លះ ។

ដោយឡែកសំឡេងឮស្រែកឲ្យនារីរូបស្រស់នោះស្រាត ក៏ដូចជាតម្រូវឲ្យតួអង្គប្រុសចូល ទៅរាំ និងបញ្ចេញកាយវិការលូកលាន់ ត្រូវបានគេដឹងថា ជាឧកញ៉ាមួយរូបនៅខេត្តមណ្ឌល គិរី និងជាឈ្មួញឈើ ធ្លាប់បំផ្លាញព្រៃឈើ ក្នុងតំបន់ជម្រកសត្វភ្នំព្រេច ដឹកជញ្ជូនលើស លិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ក៏ដូចជាឧកញ៉ាមានចេតនាទុច្ចរិតបំផ្លាញផ្លូវនៅខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ។

ពាក់ព័ន្ធនឹងវីដេអូដ៏ស្រើបស្រាល និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរសង្គមនេះ ត្រូវបានមហា ជនរិះគន់ នៅរសៀល ថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា លោកស័ក្តិ៤​កន្លះ ហាក់ សុខគា បានប្រាប់អង្គ ភាពនគរវត្តតាមទូរស័ព្ទយ៉ាងដូច្នេះថា «រឿងនេះគេលួចថតខ្ញុំ តាំងពី៥ទៅ​៦ខែមុន មកម៉្លេះ ដែលលោកទទួលស្គាល់ថា ជារូបគាត់ពិតប្រាកដ ហើយក៏មិនដល់ថ្នាក់ហួសហេតុ ពេកដែរ» ។

ដោយឡែកឧកញ៉ាមួយរូបទៀត ក្នុងចំណោមចូលរួមសប្បាយនេះ មិនអាច ទាក់ទងសុំការបំភ្លឺបានទេ នៅរសៀលថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១នេះ ដោយគ្មានលេខទូរស័ព្ទ ។

មានមតិជាច្រើនបានរិះគន់ថា បើទោះជាអស់លោក បុរសៗខ្លះ មានលុយ សប្បាយហ៊ឺហា គួរកុំប្រើរូបភាពភ្លើតភ្លើនក្នុងការបំពេញបំណងតណ្ហាបែបអាសអាភាសជ្រុលពេក ។ ក្នុង នោះគេក៏រំឭកថា ភរិយាយើង ភរិយាគេ ប្អូនស្រី បងស្រី កូនស្រីគេ ឬក៏យើងគួរមានគំនិត ពិចារណា ដើម្បីរក្សាសេចក្តីថ្លៃថ្នូរ ។ បើទោះជានារីវ័យក្មេង ស្ម័គ្រចិត្តបញ្ចេញសឹងតែអស់​​មួយល្វែងខ្លួនក៏ដោយ ករណីខ្លះអាចជាអំពើបង្កឡើងដោយអស់លោកបុរសដែលមាន ប្រាក់ ពង្វក់ឲ្យញុំគ្រឿងស្រវឹង ឬបង្ខំដើម្បីតម្រូវការម្ចាស់ហាង ក៏ដូចជាករណីខ្លះទៀតស្ថិត ក្នុងស្ថានភាពខ្វះខាត ។ ដូច្នេះដើម្បីប្រាក់នាងបានធ្វើទាំងបង្ខំចិត្ត ហើយក៏ពុំដឹងថា មាន ក្រុមខ្លួននៅក្នុងបន្ទប់អ្នកណាខ្លះគំនិតទុច្ចរិត​លួចថត រហូតទម្លាយចេញក្រៅ ។

ករណីនេះគួរណាស់តែម​ន្ត្រីពាក់ព័ន្ធ ក៏ដូចជាសមត្ថកិច្ចជំនាញមូលដ្ឋានចុះធ្វើរដ្ឋបាល និង ណែនាំពីក្លិបកម្សាន្តក្លាយទៅជាកន្លែងរាំស្រាត បង្ហាញភាពស្រើបស្រាល ហើយត្រូវបាន ថតសប្បាយយកមកបង្ហោះជាសាធារណៈ ប៉ះពាល់ចំពោះកិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់នារីខ្មែរផង ៕ សុខ ខេមរា


ចែករំលែក៖