ខេត្តកោះកុង៖ ទើបមានបញ្ជាពីសម្តេចតេជោ ទើបអស់លោកខ្លះធ្វើ ដោយសារខ្លាចអំណាចឈ្មួញ ឬពាក់ព័ន្ធបញ្ហាប្រយោជន៍..?ម្សិលមិញថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍សង្កត់ធ្ងន់ៗថា៖ សូមមន្ត្រីពាក់ព័ន្ធទប់ស្កាត់ជាបន្ទាន់ រឿងក្រុមហ៊ុនមួយបូមខ្សាច់លុបព្រៃកោងកាង ធ្វើជាទីក្រុងនៅកោះកុង… រឿងនេះគឺមិនអាចទេ……ឯកឧត្តម ជា សុផារ៉ា និង សាយ សំអាល់ ត្រូវចុះមើលផង។
ទើបនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ មានគណៈកម្មការចម្រុះចុះពិនិត្យទីតាំងលួចបូមខ្សាច់រំលោភយកដីព្រៃកោងកាងតំបន់ឆ្នេរ នៅសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ក្រោយពីប្រតិកម្មសម្តេចនាយករដ្ឋមន្រ្តី តែលទ្ធផលពុំទាន់ប្រកាសឲ្យដឹងនៅឡើយទេ៕ សហការី