ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវបានស្រ្ដីជាម្ដាយប្រទះឃើញស្លាប់នៅខាងក្រោមផ្ទះដោយមានក្រមារិតក

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ត្រូវបានស្ដ្រីជាម្ដាយដើរត្រឡប់មកពីផ្សាប្រទះឃើញស្លាប់នៅក្រោមផ្ទះរបស់ខ្លួន ដោយមានក្រមារិត.ក ។ ករណីនេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិកោះទៀវខ ឃុំសំពៅពូន ស្រុកកោះធំ ។

មន្រ្ដីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផាត់ ធី ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ ជាមនុស្សមានជម្ងឺសរសៃប្រសាទប្រចាំកាយ បច្ចុប្បន្នរស់នៅផ្ទះជាម្ដាយ ស្ថិតក្នុងភូមិ/ឃុំកើតហេតុខាងលើ ។ ការស្លាប់របស់ជនរងគ្រោះពុំមានពាក់ព័ន្ធទៅនឹងបទល្មើសអ្វីឡើង ពោលគឺជនរងគ្រោះចង.កធ្វើអត្ដឃាតដោយខ្លួនឯង ដោយពុំមាននរណាម្នាក់បានដឹងនោះទេ ។ តាមការសន្និដ្ឋាន ជនរងគ្រោះគិតខ្លីចង.កបញ្ចប់ជីវិតដោយសារតូចចិត្ដនឹងខ្លួនព្យាបាលមិនជាសះស្បើយ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ ជនរងគ្រោះបានអង្គុយហូបបាយនៅក្រោមផ្ទះរបស់ខ្លួនជាធម្មតា រីឯស្រ្ដីជាម្ដាយបានចេញទៅផ្សារកទិញម្ហូប ខណៈត្រឡប់មកពីផ្សាវិញបានប្រទះឃើញកូនប្រុសស្លាប់នៅក្រោមផ្ទះ ដោយចង.កនឹងក្រមា ។ ក្រោយពីមានហេតុការណ៍កើតឡើងស្រ្ដីជាម្ដាយបានស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះទៅពិនិត្យសាកសពជនរងគ្រោះ ។ ក្រោយពីសមត្ថកិច្ចពិនិត្យមិនឃើញមានពាក់ព័ន្ធទៅនឹងបទល្មើសអ្វីផ្សេងនោះ សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖