ព័ត៌មានទាន់ហេតុការណ៍៖

រថក្រោះ និង​រថពាសដែក​រប​ស់​កងទ័ព​ចិន​៨​គ្រឿង ព្រមទាំង​គ្រឿងយុទ្ធោបករណ៍​មួយចំនួនទៀត បាន​ដឹក​តាម​កប៉ាល់​មកដល់​កំ​ពង់​ផែ​ក្រុងព្រះសីហនុ​ហើយ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ រថក្រោះ និង​រថពាសដែក​រប​ស់​កងទ័ព​ចិន​ចំនួន​៨​គ្រឿង ព្រមទាំង​គ្រឿងយុទ្ធោបករណ៍​មួយចំនួនទៀត ត្រូវបាន​ដឹក​តាម​កប៉ាល់​មកដល់​កំ​ពង់​ផែ​ក្រុងព្រះសីហនុ​ហើយ​កាលពី​ព្រឹក​ថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ​។​

​ក្រោយ​ដឹក​មកដល់​ភ្លាម រថក្រោះ រថពាសដែក ទាំងនោះ ត្រូវបាន​បញ្ជូន​ភ្លាមៗ​ទៅកាន់​ទីតាំង​សមយុទ្ធ​ស្ថិតក្នុង​តំបន់ភ្នំ​ម្រះព្រៅ ក្នុង​ខេត្តកំពង់ស្ពឺ​។​

គួរ​បញ្ជាក់ដែរថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ ឧ​ទ្ធ​ម្ភា​ចក្រ​កងទ័ព​ចិន​ចំនួន​៣​គ្រឿង ក៏បាន​មកដល់​ទីក្រុង​ភ្នំពេញ​ដែរ​ដើម្បី​ចូលរួម​ក្នុង​លំ​ហាត់​សមយុទ្ធ​ដេ​ល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១៧ មីនា ខាងមុខ ក្រោយពី​បាន​ហោះហើរ​ពី​ប្រទេស​ចិន​មក​ចុះចត​នៅ​ខេត្តសៀមរាប​។​

​សមយុទ្ធ​យោធា​រវាង​កងទ័ព​កម្ពុ​ជា​ដែលមាន​ឈ្មោះថា នាគ​មាស​២០១៨ គ្រោង​នឹងធ្វើ​ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​៣០ ខែមីនា ដោយមាន​ការចូលរួម​ពី​កងទ័ព​កម្ពុជា​ចំនួន​២៨០​នាក់ និង​ចិន​១៩០​នាក់ ​៕​


ចែករំលែក៖