ខេត្តសៀមរាប៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យកាច់សោ.កម៉ូតូបានម្នាក់ នៅមុខផ្សារសាមគ្គី ក្រោយពីប្រជាពលរដ្នចាប់ប្រគល់ឲ្យនៅព្រឹក ថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ពេលដែលប្រជាពលរដ្នបានឃើញហេតុការណ៍នេះ ដោយមានការសង្ស័យ រួចក៏ចាប់បានភ្លាមៗតែម្ដង ។
មត្ថកិច្ចបានឲ្យដឹងថា ក្រោយពីជនសង្ស័យរូបនេះបានធ្វើសកម្មភាពកាច់សោម៉ូតូនៅមុខផ្សារសាមគ្គី ភ្លាមៗនោះ ប្រជាពលរដ្ឋបានឃាត់ខ្លួន ប្រគល់ឲ្យនគរបាលក្រុងសៀមរាប ។ ជនសង្ស័យ ឈ្មោះចាន់ សំណាង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិពុកឫស្សី ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះញន់ ទន់អី ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិតាវៀន សង្កាត់ សាលាកំរើក ម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ផ្លាកលេខសៀមរាប១Y០៦៧៥ លេតួ.លេខម៉ាស៊ីន៩៨២៨៣៧៩ ខណៈពេលដែលបងជនរងគ្រោះ ឈ្មោះញន់ ស្រីម៉ៅ ភេទស្រី អាយុ២៤ឆ្នាំរស់នៅជុំគ្នាខ្ចីម៉ូតូទៅទិញបន្លែ ហើយទុកម៉ូតូនៅមុខផ្សារ នៅពេលជនសង្ស័យ កំពុងធ្វើសកម្មភាព ក៏ត្រូវបានប្រជាពលរដ្ឋ នៅក្បែរនោះឃាត់ខ្លួនប្រគល់មកឲ្យ សមត្ថកិច្ចតែម្តង។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាប្រព្រឹត្តិដូចបជនរងគ្រោះចោទ ប្រកាន់មែន។
សមត្ថកិច្ចបានរៀបចំសំណុំរឿងនិងបញ្ជូនជនសង្ស័យទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕ ប៊ុន រិទ្ធី