ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំងអធិការស្រុកខ្សាច់កណ្តាល ឃាត់ខ្លួនជនសង្ស័យ១១នាក់ ពាក់ព័ន្ធប្រើប្រាស់ថ្នាំញៀន

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨  នៅស្រុកស្រីសន្ធរ កម្លាំងជំនាញ សហការជាមួយកម្លាំងជំនាញអធិការ ដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល  បង្ក្រាបករណី​ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រេីវិធានញុះញង់ លទ្ធផលឃាត់ខ្លួនជនសង្ស័យបាន១១នាក់  ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង១១នាក់ដែលត្រូវ ចាប់ខ្លួន ៖

១-ឈ្មោះ​ ផន ភាព ភេទប្រុស​ អាយុ១៧ឆ្នាំ​ ជាតិខ្មែរ នៅភូមិស្វាយត្បូង ឃំុស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ

២-ឈ្មោះ ង៉ែត ផេងលី ភេទប្រុស អាយុ២៧ឆ្នាំ​ នៅភូមិព្រែកតាទន់ ឃំុព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ។

៣-ឈ្មោះ ចំរេីន ប៊ុនថង ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិព្រែកតាបែន ឃំុព្រះប្រសប់ ស្រុកខ្សាច់កណ្តាល។

៤-ឈ្មោះ ម៉េង វី ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិទាបត្រី ឃំុព្រះប្រសប់ ស្រុកខ្សាច់កណ្តាល។

៥-ឈ្មោះ ច្រាច់ អ៊ាវ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិព្រះប្រសប់ ឃំុព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ។

៦-ឈ្មោះ រឿម ហ៊ាប ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិស្វាយ ឃំុស្វាយពោធិ៍ ស្រុកស្រីសន្ធរ។

៧-ឈ្មោះ សុខ ឆៃយ៉ុត​ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិព្រះប្រសប់ ឃំុព្រះប្រសប់ ស្រុខ្សាច់កណ្តាល។

៨-ឈ្មោះ ឃឿន​ ខេមរ៉ា​ ភេទប្រុស អាយុ១៨ឆ្នាំ​ នៅភូមិព្រែកតាទន់ ឃំុព្រះប្រសប់ ស្រុកខ្សាច់កណ្តាល។

៩-ឈ្មោះ ភឿន សុក ភេទប្រុស អាយុ២០ឆ្នាំ ​នៅភូមិព្រែកតាបែន ឃំុព្រះប្រសប់ ស្រុកខ្សាច់កណ្តាល។

១០-ឈ្មោះ​ រ៉េត ចាន់ណា ​ភេទប្រុស នៅភូមិសំបកមាន សង្កាត់បាក់ខែង ខ័ណ្ឌជ្រោយចង្វា

១១-ឈ្មោះ ហេង វាសនា ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិព្រែកតាទន់ ឃំុព្រញប្រសប់ ស្រុកខ្សាច់កណ្តាល។

ក្រោយការឃាត់ខ្លួន កម្លាំងចាប់យកវត្ថុតាង: ម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀនចំនួន៨កញ្ចប់(ធំ០៥កញ្ចប់ និងតូច០៣ កញ្ចប់) ទូរស័ព្ទដៃ១២គ្រឿង ម៉ូតូ០៧ និងឧបករណ៍សេពមួយចំនួន ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរនៅស្នងការដ្ឋានខេត្តដើម្បីបន្តនិតិវិធីទៅតុលាការ ៕ វណ្ណៈ


ចែករំលែក៖