ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូមិនប្រកាន់ស្ដាំបុកម៉ូតូបញ្ច្រាសគ្នារបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យុវជន២នាក់រងរបួសបែលក្បាលបែកមាត់បាក់ជើងធ្ងន់ស្រាល ដោយសារកណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាងម៉ូតូបើកមិនប្រកាន់ស្ដាំបុកគ្នាពេញទំហឹងកាលពីថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ២២ និង៣០ នាទីលើផ្លូវ លំក្រាលខ្សាច់ភ្នំ ស្ថិតក្នុងភូមិ គយត្របែ សង្កាត់ គយត្របែក ក្រុងស្វាយរៀង។

យោងតាមមន្ត្រីកងរាជអាវុធក្រុងស្វាយរៀងបានឲ្យកាសែតនគរវត្តដឹងថា យុវជនដែលបើកម៉ូតូបង្កហេតុមានឈ្មោះ ជា សុហេង អាយុ ១៨ ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ គយត្របែក សង្កាត់ គយត្របែក ក្រុង ស្វាយរៀង ដោយជិះម៉ូតូម៉ាកហុងដា CiTi ពណ៌ ក្រហមអត់ស្លាកលេខ ខូចខាតយ៉ាងដំណំ។

ចំណែកភាគីម៉ូតូរងគ្រោះមានឈ្មោះ ម៉ុក សីលា អាយុ ១៩ ឆ្នាំ មុខរបរ កម្មករ រស់នៅ ភូមិ គយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្ត ស្វាយរៀងជិះម៉ូតូម៉ាកហុងដា CiTi ពណ៌ ក្រហម ពាក់ផ្លាកលេខសេរីចាស់ ក.៧០៥៣ ភ្នំពេញ១។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានយុវជនម្នាក់បានជិះម៉ូតូម៉ាកហុងដា CiTi ពណ៌ ក្រហមអត់ស្លាកលេខដោយធ្វើដំណើរពីកើតមកលិចមិនប្រកាន់ស្ដាំស្រាប់តែទៅបុក និងម៉ូតូមួយគ្រឿងទៀតជិះម្នាក់ឯងបញ្ច្រាសទិសគ្នាពេញទំហឹងបណ្ដាលឲ្យដួលរណូករណែលទាំងមនុស្ស និងម៉ូតូពេញផ្លូវបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកំពុងដេកទាំងយប់ចេញមកមើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ និងយកភាគីទាំងសងខាងមកកាន់មន្ទីពេទ្យបង្អែកខេត្តព្រមទាំងធ្វើការវាស់វែង និងអូសមធ្យោបាយរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលគយត្របែកដើម្បីដោះស្រាយពេលក្រោយ ៕ យឹម សុថាន


ចែករំលែក៖