ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តនិងម៉ូតូបុកគ្នាឆេះខ្ទេច តែសំណាងល្អអ្នកបើកបរ ត្រឹមរបួសស្រាល

ចែករំលែក៖

ខេត្តតាកែវ៖ រថយន្តហ៊ីយ៉ាន់ដាយមួយគ្រៀង និងម៉ូតូពូសាលមួយគ្រឿង ត្រូវភ្លើងឆេះខ្ទេចទាំងស្រុង ក្រោយពីបើកបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង២និង១០នាទីរសៀលថ្ងៃចន្ទ ៣កើត ខែចែត ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៨០-៨១ ស្ថិតក្នុភូមិស្រុកចេក ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿង ម៉ាកពូសាល ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BX-5763 បើកបរដោយបុរសម្នាក់ ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហតុខាងលើ បានបុកគ្នាជាមួយរថយន្តគ្រឿងម៉ាកហ៊ីយិនដាយ ពណ៌បៃតងចាស់ ពាក់ស្លាកលេខភ្នំពេញ 3A-4539 ធ្វើដំណើរបញ្ច្រាស់ទិសគ្នាពេញទំហឹង បណ្ដាលឲ្យរថយន្តនឹងម៉ូតូឆេះខ្ទេចទាំងស្រុង ។

សមត្ថកិច្ច បន្តថា គ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ អាត់ ឌុច ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិទ្រង់ភូមិ ឃុំព្រៃផ្គាំ ស្រុកអង្គបូរី ខេត្តតាកែវ មុខរបរកសិករ (របួសស្រាល)។ ចំណែកអ្នកបើកបររថយន្តគេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍បាញ់ពន្លត់ រួចអូសយករថយន្ត និងម៉ូតូមករក្សាទុកអធិការនគរបាលស្រុកត្រាំកក់ រង់ចាំដោះស្រាយពេលក្រោយ៕ ភ្នំដា

 


ចែករំលែក៖