ភ្នំពេញ៖ ទីតាំងហ្គេមបាញ់ត្រីចំនួន៣កន្លែងស្ថិតតាមផ្លូវរថភ្លើង ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវដឹកនាំដោយលោកប្រាជ្ញ សីហា សហការជាមួយអាវុធហត្ថចុះបង្រ្កាបជាក់ស្តែងចំនួន៣កន្លែងជាបន្តបន្ទាប់ជាប់ៗគ្នា ដោយ៣ទីតាំងសមត្ថកិច្ចដកហូតទូហ្គេមបាញ់ត្រីបានចំនួន៣គ្រឿង ។
ក្នុងប្រតិបត្តិការណ៍នេះ បានធ្វើឡើងកាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវរថភ្លើង ក្រុម៨ក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែរថា កន្លងមកលោកអភិបាលខណ្ឌ ជា ពិសី ធ្លាប់បានថ្លែងថា លោកសូមប្ដេជ្ញាចិត្តបង្ក្រាបឲ្យអស់នូវទីតាំងល្បែងស៊ីសងគ្រប់ប្រភេទដែលកើតមានក្នុងមូលដ្ឋានសង្កាត់ទាំង៧ នៃខណ្ឌឫស្សីកែវ ជាពិសេសសូមឲ្យអាជ្ញាធរសង្កាត់-ភូមិ និងប្រជាពលរដ្ឋ ត្រូវចូលរួមសហការ ណ៍និងមានវិធានការបន្តតាមដានឃ្លាំមើលតទៅទៀតបើក្នុងករណីឃើញមានទីតាំងកំពុងប្រព្រឹត្តល្បែងស៊ីសង ដែលល្មើសច្បាប់ សូមរាយការណ៍ជាបន្ទាន់មកកាន់រដ្ឋបាលខណ្ឌឫស្សីកែវ ដើម្បីបង្ក្រាបទាន់ពេលវេលា ស្របតាមគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថភាពថ្មីទាំង៩ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីមូលដ្ឋានទទួលបានការអភិវឌ្ឍន៍ និងកាត់បន្ថយអំពើរ ចោរលួច ឆក់ ប្លន់ ដែលកើតចេញពីទីតាំងល្បែងស៊ីសងទាំងនោះ។
ក្រោយពីបង្ក្រាបហើយទូរហ្គេមទាំងបីគ្រឿង ត្រូវដឹកយកទៅរក្សាទុកនៅសាលាខណ្ឌឫស្សីកែវរង់ចាំយកទៅដុតវាយកុំទេចចោលនាពេលក្រោយ ៕ ស តារា