ខេត្តពោធិ៍សាត់៖ កាកសំណល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះប្រមាណចំនួន ១៦គ្រាប់ ដែលសល់ពីសម័យកាលសង្គ្រាមដ៏រាំុរ៉ៃនៅកម្ពុជា ត្រូវបានមន្រ្តីជំនាញកម្ទេចចោលបានសម្រេចនៅនឹងកន្លែង។
ប្រតិបត្តិការខាងលើធ្វើឡើងនារសៀល ថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីមន្រ្តីខាងលើបានឲ្យដឹងថា កាកសំណល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះត្រូវបានកម្ទេចជាប្រភេទគ្រាប់ ៦០មីលី្លម៉ែត្រចំនួន ០៦គ្រាប់ ប្រភេទគ្រាប់ ៦៩ចំនួន ០១គ្រាប់ និងគ្រាប់Pmn2ចំនួន ០៩គ្រាប់ សរុបចំនួន ១៦គ្រាប់ ហើយមន្រ្តីជំនាញនៅតែបន្តកិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីរុករកជាបន្តបន្ទាប់ជានិច្ចទៀត៕ បឹុម ពិន