ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យមុខសញ្ញជួញដូរគ្រឿងញៀនម្នាក់ត្រូវបានសមត្ថកិច្ចក្របូចក្នុងករណីរំលោភសេពសន្ថវៈនិងប្រើប្រាស់អាវុធច្នៃខុសច្បាប់

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ក្នុងចំណោមបក្ខពួក២នាក់ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីក្រុមជនសង្ស័យខាងលើបានបបួលនារីគ្រោះទៅប្រើប្រាស់គ្រឿងញៀនរួចរំលោភសេពសន្ថវៈរហូតបានសម្រេច ។ ករណីខាងលើនេះបានធ្វើឡើងនៅកាលពីវេលាម៉ោង២២និង១០នាទីយប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ត្រង់ចំណុចអូរអណ្តែង (ព្រៃអូយយះ) ស្ថិតក្នុងភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានឈ្មោះ រ៉ុម ម៉ូលីកា ហៅអូន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (ជាមុខសញ្ញាជួញដូរគ្រឿងញៀន) មានទីលំនៅភូមិ កំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល រីជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនមានឈ្មោះ ខុន រតនា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកនារីរងគ្រោះឈ្មោះ សួង រតនា ហៅអាមុំ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនីរោងចក្រកាត់ដេរ មានទីលំនៅភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។ ក្នុងការចាប់ខ្លួនខាងលើ សមត្ថកិច្ចបានធ្វើការដកហូតអាវុធឆ្នៃចំនួន០១ដើម (ជារបស់ឈ្មោះ ខុន រតនា),ស្រោមអនាម័យប្រើរួចចំនួន២ ,កញ្ចប់ស្រោមអនាមយ័ចំនួន៣ ,កញ្ចប់ប្រេងរំអិលចំនួន១កញ្ចប់ ,សំបកកំប៉ុងទឹកចាហ៊ួយចំនួន,១និងសំបកដបសាំម៉ូរ៉ៃចំនួន១ផងដែរ ។

ប្រភពដដែលបន្ដថា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ១១យប់ ជនសង្ស័យឈ្មោះ រ៉ុម ម៉ូលីកា និងជនសង្ស័យឈ្មោះ ខុន រតនា បានកាន់អាវុធច្នៃនិងវត្ថុតាងដូចបានរៀបរាប់ខាងលើទៅបបួលនារីរងគ្រោះឈ្មោះ សួង រតនា ទៅប្រើប្រាស់គ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ។ លុះទៅដល់ជនសង្ស័យទាំងនិង២នាក់រួមទាំងនារីរងគ្រោះ បាននាំគ្នាប្រើប្រាស់គ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់តូច ខណៈប្រើប្រាស់រួច ជនសង្ស័យឈ្មោះ រ៉ុម ម៉ូលីកា បានចាប់នារីរងគ្រោះរំលោភសេពសន្ថ រួចហើយក៏ប្រគល់នារីរងគ្រោះនោះទៅជនសង្ស័យឈ្មោះ ខុន រតនា រំលោភសេពសន្ថវៈបន្ដទៀតរហូតបានសម្រេច ហើយជនសង្ស័យទាំង២នាក់ក៏បែកគ្នាទៅរៀងៗខ្លួន រីឯនារីរងគ្រោះពុំទាន់ទៅផ្ទះនោះទេ ដោយខ្លួនមានសភាពទន់ដៃទន់ជើងដើរពុំរួច ក៏សម្រាកនៅកន្លែងកើតហេតុ រហូតដល់ម៉ោង៣យប់ រំលងអធ្រាត ឈានចូលថ្ងៃទី២៨ ខែឆ្នាំ ទើបនារីរងគ្រោះទូរស័ព្ទមកម្តាយរបស់ខ្លួនឈ្មោះ នួន សាន ដើម្បីទៅទទួលខ្លួនមកផ្ទះវិញ ។

ប្រភពដដែលបន្ដទៀតថា រហូតមកដល់វេលាម៉ោង០៥និង១០នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលប៉ុស្តិ៍សិត្បូ បានទទួលបានពត៌មានខាងលើ ក៏ធ្វើការអន្តរាគមន៍ដល់កន្លែងកើតហេតុ រួចធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ រ៉ុម ម៉ូលីកា រួមទាំងដកហូតវត្ថុតាងខាងលើ យកមកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯជនសង្ស័យម្នាក់ទៀតឈ្មោះ ខុន រតនា បានរត់គេចខ្លួនបាត់ស្រមោល ។ ចំណែកនារីរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ៕ ស្អាងជ័យ


ចែករំលែក៖