ខេត្តព្រៃវែង: មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងដោយមានស្ត្រីម្នាក់លេបថ្នាំសម្លាប់ខ្លួន ក្រោយពីសុំប្ដីទៅធ្វើការសំណង់ជាមួយគ្នា តែប្ដីមិនឲ្យទៅ ។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នៅភូមិមានជ័យ ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង ។
ជនរងគ្រោះមានឈ្មោះ ស្រូយ ណារ៉េត អាយុ២៤ឆ្នាំ បានលេបថ្នាំពុល (ប្រភេទប៉ែរមីសម្លាប់សត្វល្អិត)បណ្តាលឲ្យស្លាប់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យសាកសព រួចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕សហការី