ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាជាប្រទេសមួយក្នុងចំណោម៦ប្រទេសក្នុងពិភពលោកត្រូវបានជ្រើសរើសដោយ UEFAនិងHEINEKEN®

ចែករំលែក៖

ភ្នំពេញ៖ កាលថ្ងៃទី ១៧ ខែមីនា ប្រទេសកម្ពុជាមានកិត្តិយសពិសេសក្នុងនាមជាប្រទេសមួយក្នុងចំណោម៦ប្រទេសនៅក្នុងពិភពលោកដែលនឹងរៀបចំធ្វើជាម្ចាស់ផ្ទះនៃកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌUEFA Champions Leagueឆ្នាំនេះដែលនាំជូនដោយស្រាបៀរ Heineken®។

ក្រុមហ៊ុនស្រាបៀរ Heineken®ប្រចាំកម្ពុជាបានប្រកួតប្រជែងជាមួយបណ្តាប្រទេសជាង១៩២ដើម្បីដណ្តើមយកឱកាសធ្វើជាម្ចាស់ផ្ទះនៃកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌUEFA Champions League។ដោយសារតែមានការគាំទ្រយ៉ាងច្រើនចំពោះកម្មវិធីប្រកួតក្របខ័ណ្ឌ UEFA Champions Leagueនិងដោយសារសេដ្ឋកិច្ចកំពុងអភិវឌ្ឍឆាប់រហ័សរបស់ប្រទេសកម្ពុជាក៏ដូចជាមានតំបន់ទេសភាពសម្រស់ធម្មជាតិដ៏ស្រស់ស្អាត ប្រទេសនេះត្រូវបានជាប់ជាប្រទេសបេក្ខភាពដ៏ស័ក្តិសមឥតខ្ចោះសម្រាប់កម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌUEFA Champions Leagueឆ្នាំនេះដែលនាំជូនដោយស្រាបៀរ Heineken®។

ក្នុងប្រវត្តិសាស្ត្រដប់មួយឆ្នាំនៃកម្មវិធីដំណើរទេសចរណ៍នេះបានទៅដល់ ២៦ ប្រទេសនៅទូទាំងទ្វីបអាហ្រ្វិក អាស៊ី អាមេរិកខាងត្បូង និងអាមេរិកខាងជើង។ ឆ្នាំនេះ កម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌUEFA Champions Leagueឆ្នាំ ២០១៨ នេះ ដែលនាំជូនដោយស្រាបៀរ Heineken® នឹងមកដល់ប្រទេសកម្ពុជាចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ខែមេសាឆ្នាំ២០១៨ ខាងមុខនេះ។

កម្មវិធីដំណើរទេសចរណ៍រយៈពេលបីថ្ងៃត្រូវបានរៀបចំឡើងដោយស្រាបៀរ Heineken®ហើយកម្មវិធីនេះនឹងជំរុញផ្តល់ឲ្យអ្នកគាំទ្រទូទាំងពិភពលោកនូវឱកាសផ្ទាល់ក្នុងការចូលរួមទទួលបានភាពរំភើបរីករាយនៃការទស្សនាការប្រកួតនេះតាមរយៈយុទ្ធនាការរបស់ស្រាបៀរHeineken® ដែលមានឈ្មោះថា”ចែករំលែកភាពរំភើបរីករាយចែករំលែកពានរង្វាន់”។

ដោយសារតែកម្មវិធីកីឡាបាល់ទាត់អន្តរជាតិមិនដែលធ្លាប់ធ្វើឡើងនៅក្នុងប្រទេសនេះពីមុនមក ស្រាបៀរHeineken® មានកិត្តិយសណាស់ក្នុងការផ្តល់នូវឱកាសនេះជូនដល់អ្នកគាំទ្របាល់ទាត់កម្ពុជានិងកីឡាករកម្ពុជាដែលមានទេពកោសល្យ ដែលពួកគេមិនមានឱកាសអាចទទួលបាននូវបទពិសោធន៍រំភើបរីករាយ និងអារម្មណ៍រំជើបរំជួលចំពោះការប្រកួតក្របខ័ណ្ឌUEFA Champions League។

ព័ត៌មានបន្ថែមអំពីកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌUEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken®នៅក្នុងប្រទេសកម្ពុជានិងឱកាសសម្រាប់អ្នកគាំទ្រចូលរួមក្នុងសកម្មភាពផ្សេងៗនឹងធ្វើការចេញផ្សាយក្នុងពេលឆាប់ៗនេះ។

ចំពោះព័ត៌មានលម្អិតសូមចូលមើលគេហទំព័រwww.facebook.com/Heineken

សូមរីករាយទទួលទានស្រាបៀរHeinekenដោយទទួលខុសត្រូវ

អត្ថបទ៖ ថមសន


ចែករំលែក៖