ព័ត៌មានទាន់ហេតុការណ៍៖

ដុតសំរាមហើយដើរចោល ឆេះរាលដាលដល់រោងដាក់ឈើម៉ត់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ដោយសារតែការធ្វេសប្រហែសរបស់ម្ចាស់ផ្ទះដែលបានដុតសំរាមហើយដើរចោលទៅបាត់នោះ ធ្វើឲ្យអគ្គិភ័យឆេះរាលដាលដល់រោងដាក់ឈើ បំផ្លាញទ្រព្យសម្បត្តិនិងឧបករណ៍ប្រើប្រាស់គ្មានសល់ ។

ឧប្បត្តិហេតុអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង២ និង១៥នាទី រសៀល អង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នៅខាងក្រោយផ្ទះរបស់ម្ចាស់ ឈ្មោះ ហេង ដាលុច ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅចំណុចអក្សរតេ ភូមិ ព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្ត បាត់ដំបង។

សមត្ថកិច្ចនគរបាលស្រុកសំឡូតបានឲ្យដឹងថា អគ្គិភ័យនេះបានបង្កឲ្យខូចម៉ាស៊ីនភ្លើងចំនួន៣គ្រឿង និងឆេះឈើទុកធ្វើផ្ទះ ក៏ដូចជាសម្ភារមួយចំនួនទៀត តែសំណាង ល្អ មិនបណ្តាលឲ្យមានមនុស្សរងរបួសនោះទេ ហើយករណីនេះកើតឡើងដោយសារម្ចាស់ផ្ទះបានដុតសំរាមហើយដើរចោលទៅបាត់ ធ្វើឲ្យអគ្គិភ័យឆេះរាលដាលដល់រោងដាក់ឈើមានទំហំ៤ គុណ៥ម៉ែត្រ ធ្វើ ពីឈើប្រក់ស័ង្កសី ម៉ត់តែម្តង ។

ករណីនេះដែរ បើកុំតែបានប្រជាពល រដ្ឋនៅក្នុងភូមិសហការគ្នាជួយពន្លត់ទាន់ កុំអីភ្លើងអាចឆេះរាលដាលដល់ផ្ទះ អ្នកជិត ខាងទៀតផងក៏មិនដឹង ៕ សហការី


ចែករំលែក៖